ព័ត៌មានទាន់ហេតុការណ៍៖

របរដឹកឈេីតាមម៉ូតូពេលយប់​ ឆក់យក​ជីវិត​មនុស្សពីរនាក់យ៉ាងផុយស្រួយ

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​ ៖​ អ្នករកស៊ីដឹកឈេីតាមម៉ូតូកែច្នៃពេលយប់គ្មានភ្លេីងបំភ្លឺជាសញ្ញា​ដែលងាយបង្កគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សពីរនាក់យ៉ាងផុយ​ ស្រួយមួយរំពេច​ កាលពីវេលាម៉ោងប្រមាណ៧​ យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩​ នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មន្ត្រី​នគរបាល​ចរាចរណ៍អោយដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះកើត​ឡើង​រវាងម៉ូតូដឹកឈេីហ៊ុបវែង ម៉ាកវ៉េវឆ្លាម(កែច្នៃ) ពណ៌ខ្មៅ គ្មានស្លាក​លេខ ដឹកឈេីហ៊ុបវែង មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន​អ្នកបេីក​ ព្រោះក្រោយពេលកេីតហេតុគេចចេញពីកន្លែងកេីតហេតុបាត់។​

ចំណែក​ភាគីអ្នករងគ្រោះប្រេីមធ្យោបាយធ្វេីដំណេីរដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ពាក់ស្លាកលេខ រតនគិរី1C-5919 បេីក​ បរដោយឈ្មោះ​ស សាក់ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) ។ រួមដំណេីរដោយឈ្មោះ​ឆេីត ធូ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ​គ្នា(ស្លាប់នៅនឹងកន្លែងកេីតហេតុ)។​

​នគរបាល​ចរាចរបញ្ជាក់ថា​ ភាគីទាំងពីរបេីកបរ​ ក្នុងទិស​បញ្ច្រាស់ទិសគ្នា ហេីយបង្កឡេីងដោយ​ កត្តាពីរយ៉ាង​ ទី១​អ្នកបេីកបរម៉ូតូបង្កម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ(កែច្នៃ) ដឹកឈេីហ៊ុបវែង គ្មានភ្លេីងបំភ្លឺ​ ជាសញ្ញា​សម្គាល់​ ។ ទី២​ អ្នកបេីកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ប្រេីប្រាស់ល្បឿនយ៉ាងលឿន​ខ្វះ​ខាត​ការប្រុង​ប្រយ័ត្ន​ គេចមិនទាន់
បុកចំឈេីហ៊ុប​វែង​ពេញទំហឹុងតែម្ដង។​

សាកសពទាំងពីរនាក់ខាងលេី ជំនាញនគរបាលចរាចរណ៍បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។​ ចំណែក​វត្ថុតាង​ម៉ូតូ​ ០២គ្រឿង នគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បី​បំពេញសំណុំរឿងតាមនីតិវិធី ៕​

ដោយ​ ៖​វណ្ណៈ


ចែករំលែក៖