ភ្នំពេញ៖បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនលាយស៊ីម៉ង់ផ្នែកបេីកបររថយន្ត ត្រូវតុលាការសម្រេចចោទប្រកាន់នៅរសៀលថ្ងៃទី២០ ខែមករា នេះ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់តាមបណ្តាញសង្គម Telegram ថា តំណាងអយ្យការបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ អ៊ុង សុគន្ធអាយុ៤៤ឆ្នាំ ។ សមត្ថកិច្ចបានដកហូតបានសម្ភារៈវត្ថុតាងមានពិលឆក់ចំនួន១ និង ប្រាក់ដុល្លារចំនួន២ម៉ឺន ដុល្លារអាមេរិក ៕ ចេស្តា