ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ កម្ពុជាមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត

ចែករំលែក៖

ថៃ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រកាសយ៉ាងមុតមាំ ថា កម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ភាពលំបាកពីអតីតកាលរួចហើយ ។

ការលើកឡើងនេះ គឺ បានធ្វើឡើងចំពោះមុខរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀត កាលពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២០ ខែមករា នេះ លោក ប្រាក់ សុខុន ថ្លែងថា “សោកស្ដាយទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ចំពោះការដាក់ចេញនូវវិធានការ ការពារចំពោះ ការនាំចូលអង្ករពីកម្ពុជា និង មីយ៉ាន់ម៉ា”។

កិច្ចប្រជុំនេះ ក៏បានកត់សម្គាល់អំពីការព្រួយបារម្ភ ចំពោះការបិទមិនឱ្យប្រេងដូងរបស់ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ៕ ចេស្តា


ចែករំលែក៖