ខេត្តសៀមរាប ៖ បើតាមប្រភពរាយការណ៍ មកថា ល្បែងសុីសង ហ្គេមអិនធឺណេតរីកដូចផ្សិត យ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ដែលមានឈ្មោះណេត៦៨ និង៧៧ និង២៤
នៅចំណុចផ្សារដើមក្រឡាញ់ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប បានបើកលេង ជាសារធារណៈជាច្រើនឆ្នាំមកហើយ ដោយមិនខ្លាចច្បាប់ឡើយ ប្រហែលជាមានការបើកភ្លើងខៀវ ពីសមត្ថកិច្ច។
ប្រជាពលដែលរស់នៅក្បែរបានឲ្យដឹងថា៖ តាំង ពីបើកល្បែងស៊ីសង អិនធឺណេតនេះមកពួកគាត់ឃើញ មនុស្សទាំងតូចទាំងធំចូលលេង រាល់ថ្ងៃដោយទាំងកូនរបស់គាត់ផងដែរ ពេលខ្លះគេចសាលាមិនទៅរៀនសូត្រថែមទៀតផង ។
គាត់បន្តទៀតថា៖ ល្បែងហ្គេមអិនធឺណេត បានបើកដំណើរការជាយូរឆ្នាំ ណាស់មកហើយមិនដែលឃើញ សមត្ថកិច្ច ឬ អាជ្ញាធរ ចុះបង្រ្កាប ឬទប់ស្កាត់នោះទេ គេបានដាក់ការសង្ស័យថា ការបើកល្បែង ហ្គេមអិនធឺណេត ទៅបានដោយរលូន គឺសមត្ថកិច្ចអាជ្ញាធរ បើកភ្លើងខៀវ មិនបង្រ្កាប ជាថ្នូរនិងថវិការ ដាក់ហោប៉ៅក្រោយ ឬក្រោមតុ លក្ខណៈជាប្រព័ន្ធហើយមើលទៅ បានសង្ងំស្ងាត់ឈឹងដូចច្នោះ។
ប្រជាពលរដ្ឋនិយាយតៗគ្នាថា៖ កាលពី លោក ហ៊ូ វ៉ាន់នី នៅកាន់ស្នងការ នគបាលខេត្តសៀមរាប ប្រហែលបានបីខែ លោកបានបង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទតែសំណាងអាក្រក់ បង្ក្រាប ប៉ះចំខ្សែរ អ្នកធំបានដកតំណែងចេញ ផ្លាស់ប្តូរ ពីស្នងការនគបានខេត្តតែម្តង ដោយដោះដូរមកលោក ទិត្យ ណារ៉ុង អធិការក្រុង មកជំនួសតំណែងស្នងការ នាពេលបច្ចុប្បន្ននេះ។
មេការល្បែងហ្គេមអិនធឺណេត បានខ្សឹបប្រាប់ថា៖ គាត់ជាអ្នកស៊ីឈ្នួលគេទេ តែមេរបស់ខ្ញុំគាត់បានដោះស្រាយ ជាមួយថ្នាក់លើ រួចរាល់អស់ហើយ ទើបគ្មានសមត្ថកិច្ចណា មករវីរវល់អីពើនោះទេ ហើយគាត់បានប្រាប់ទៀតថា កុំប្រាប់អ្នកសារព័ត៌មានឲ្យសោះថាលោកបើកឲ្យលេងនោះ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋរង់ចាំមើលនូវចំណាត់ការ របស់លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប តើល្បែងស៊ីសងហ្គេមអិនធឺណេត រីកដូចផ្សិតខាងលើនេះ ដែលបានបើកដំណើរការ យូរឆ្នាំមកហើយ ល្មើសទៅនឹងភូមិឃុំមានសុវត្តិភាព ទាំង០៩ចំនុច គឺចំនុចទី០៥នេះតែម្តង តើលោក ហ៊ានបង្រា្កបដែរឬយ៉ាងណា សូមរង់ចាំមើលទាំងអស់គ្នា ៕ ប៊ុន រិទ្ធី