ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបជនជាតិចិនប្រុសស្រី២០នាក់ ពាក់ព័ន្ធបើកល្បែងស៊ីសង អត់ច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បង្រ្កាបជនជាតិចិន២០នាក់ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៩ នៅផ្ទះជួលចំនួន២ទីតាំង ក្នុងភូមិភ្ញាជ័យ និងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបពាក់ព័ន្ធបើកល្បែងស៊ីសង ដោយគ្មានច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសហការគ្នាពីកម្លាំងការិយាល័យស៊ីបអង្គេត និងអនុវត្តន៍នីតីវិធីសហការជាមួយកម្លាំងការិយាល័យអន្ដរគមន៍ នគរបាលក្រុង និងប៉ុស្ដិ៍ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យទាំង២០នាក់ ត្រូវបាននាំទៅសាកសួរនៅស្នងការនគរបាលខេត្តសៀមរាបនៅឡើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖