ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់មានជំងឺសរសៃប្រសាទលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវតីម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្រះត្រពាំងព្រលិត នៅភូមឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អោក សុផានិត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានជំងឺប្រចាំកាយ សរសៃប្រាសាទ មុខរបរកសិករ នៅភូមិសង់ឃ្លាំ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺ របស់ឈ្មោះ ទិត ថា ភេទស្រី អាយុ ៦៨ឆ្នាំ (ត្រូវជាម្ដាយបង្កើត) បានឲ្យដឹងថា កូនគាត់ជាមនុស្សមានជំងឺប្រចាំកាយសរសៃប្រាសាទ (មានសតិមិនគ្រប់) មុនពេលកើតហេតុបានដើរចេញពីផ្ទះទៅទិសខាងត្បូង គាត់ថាកុំអាលទៅចាំម៉ែជូន ជនរងគ្រោះថា មិនបាច់ជូនទេ ។

លុះម្ដាយកំពុងស្លៀកពាក់ខោអាវនៅលើផ្ទះ ស្រាប់តែបាត់កូនតែម្ដង គាត់បានជិះម៉ូតូទៅតាមរកដល់ផ្ទះឈ្មោះ អោក សំណាង រកមិនឃើញហើយ ក៏ជិះម៉ូតូរកគ្រប់ទីកន្លែងនៅតែមិនឃើញ ហើយពេលនោះ មានប្រជាពលរដ្ឋបានឃើញឈរលេងនៅមុខស្រះ ដោយសង្ស័យឃើញតែស្បែកជើង ប្រជាពលរដ្ឋក៏បានចុះជួយរកហើយស្រង់សាកសពយកទៅផ្ទះវិញ ។

ក្រោយដឹងព័ត៌មានកម្លាំងជំនាញបានចុះដល់ទីកន្លែងកើតហេតុ មានការចូលរួមពីលោកនាយប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋអជ្ញាឃុំ តាំងក្រសាំង ដើម្បីពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញ នៅក្នុងមាត់មានភក់ជាប់ក្រៅពីនេះ នៅលើដងខ្លួន និងអវ:យវ:ពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយរួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ រួចប្រគល់សាកសពជូនក្រុមក្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖