ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ លង់ទឹកធុងស្ពិតត្រូស្លាប់ ខណៈឪពុកម្ដាយជាប់រវល់ភ្លេចខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសអាយុ១៣ខែលង់ទឹកធុងស្ពិតត្រូស្លាប់យ៉ាងអាណោចអាធម្ម ខណះឪពុកម្ដាយជាប់រវល់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុស រងគ្រោះ ឈ្មោះ ឡាសុធារ៉ា អាយុ ១៣ខែ ឪពុកឈ្មោះសុទ្ធ ទុំ អាយុ២៧ឆ្នាំ និងម្ដាយឈ្មោះ ហួន សុខ អាយុ ២៥ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

តាមការរៀបរាប់របស់ឪពុកថា ខ្លួនបានដងទឹកទុកសម្រាប់សំលៀងកាំបិត តែដោយសារជាប់រវល់ចំអិនអាហារ លុះ ក្រឡែកមើលទៅកូនឃើញនៅក្នុងធុងស្ពិតត្រូបោះជើងឡើងលើ មិនដឹងស្លាប់ពីពេលណានោះទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖