ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ផឹកចំស្រាឆ្គយតដុតផ្ទះខ្លួនឯង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នៅក្នុងភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ជនបង្ក ឈ្មោះ ស៊ិន នុយ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធ ឈ្មោះ កែវ ឡុក អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ខូចខាត ផ្ទះ១ខ្នង ទំហំ ៥ គុណ៧ សាងសងដោយ ជញ្ចាំងស្លឹក តំបូល ស័ង្កសី បានខូចខាត ទាំងស្រុង រួមទាំងសម្ភារះមួយចំនួនទៀត ។
ក្រោយកើតហេតុសមត្ថកិច្ចបានហៅ ជនបង្កមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់អំពើល្ងង់ខ្លៅ តាមសំណូមពររបស់ប្រពន្ធ ៕ ប៊ុនរិទ្ធី