ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតួចេញពីស៊ីការនៅពេលយប់ ទៅបុកគូទគោយន្តកន្ត្រៃ បណ្តាលឲ្យជង់ឈើស្លាប់មួយរំពិច

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម៉ូតូ បុក គោយន្ដកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង) ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៧ នឹង១៥នាទី ថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក SUZUKI Smash V ពណ៌ស-ខ្មៅ ផ្លាកលេខកណ្តាល 1M-0752 បើកបរដោយឈ្មោះ សាត គា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។ ចំណែកអ្នកបើកបរគោយន្ដកន្ត្រៃបានបើកគេចចេញពីកន្លែងកើតហេតុហើយបើកយកទៅចតចោលនៅផ្លូវលំ ឃុំកើតហេតុខាងលើ អ្នកបើកបររត់គេចខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍ ចំណែកគោយន្ដកន្ត្រៃ រក្សាទុកនៅប៉ុស្តិ៍នគរបាលស្រឡៅរង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖