ព័ត៌មានទាន់ហេតុការណ៍៖

ស្រក់សាំងចំក្បាលបូស៊ីឆេះម៉ូតូរ៉ឺម៉កដឹកចំបើងចំនួន២គ្រឿង នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារម៉ូតូរ៉ឺម៉ក ដឹកចំបើងចំនួន២គ្រឿង កំពុងតែបើកសុខៗ ស្រាប់តែសាំងបានស្រក់ចំក្បាលបូស៊ី បណ្ដាលឲ្យមានអណ្ដាតភ្លើងឆាបឆេះ ម៉ូតូរាលដាលឆេះទាំងចំបើងខ្ទេចខ្ទី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ ជុំ ឡី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។មូលហេតុ: ម៉ូតូស្រក់សាំងប៉ះក្បាលប៊ូស៊ីឆ្លងភ្លើងបណ្តាលឲ្យរាលឆេះចំបើងនៅក្នុងរ៉ឺម៉ក ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើចំនួន០៤ម៉ែត្រគុប រលត់ទាំងស្រុង មិនបណ្តាលឲ្យរងរបួសដល់មនុស្សនិងរាលឆេះបន្តទៅផ្ទះអ្នកជិតខាង ៕ ប៊ុនរិទ្ធី


ចែករំលែក៖