ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងលក់ទឹកត្នោតជូរធ្វើពីឈើប្រក់ស្បូវអស់ ចំនួន៣ខ្នង

ចែករំលែក៖

ភ្នំពេញ៖ រោងលក់ទឹកត្នោត ចំនួន៣ខ្នង ដែលសង់ពីឈើ ប្រក់ស្បូវ ត្រូវបានអគ្គីភ័យឆាបឆេះអស់ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី ២០ មករា ២០១៩ ចំណុចដីវាលខាងលិចរោងចក្រកាណាឌីយ៉ា ក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពពីកន្លែងកើតហតុ បានប្រាប់ ឲ្យដឹងថា មុនដំបូងអគ្គីភ័យនេះឆេះ ចេញពីតូបទី១ ដែលម្ចាស់មិននៅ សង្ស័យបណ្តាល មកពីឆ្លងរចន្តអគ្គីសនី ស្រាប់តែឆេះជាអណ្តាតភ្លើងតែម្តង ពិបាកនិងទប់ទល់ព្រោះរោងនិមួយៗ សុទ្ធតែធ្វើ ឈើប្រក់ស្បូវ វាងាយនឹងឆេះ ហើយងាយរាលដាល ។

ក្រោយកើតហេតុបានបន្តិច គេឃើញមានរថយន្តពន្លត់ អគ្គីភ័យមាន ចំនួន៣គ្រឿង គឺ ខាងសាលាខណ្ឌពោធិ៍សែនជ័យ ១គ្រឿង, ខាងក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿង, និងខាងរថយន្តរបស់ បន្ទាយប្រឆាំងភេវកម្ម១គ្រឿង មកបាញ់ទើបរលត់ទាំងស្រុង នៅម៉ោង៣និង២០នាទី ចំណែកតូបលក់ទឹកត្នោតជូររងការខូចខាតទាំងស្រុង ៕ សុខាសែនជ័យ


ចែករំលែក៖