ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូសាលាខណ្ឌសែនសុខ និងខណ្ឌដង្កោ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពកាេពារតំបន់ខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រតិភូសាលាខណ្ឌសែនសុខ និងដង្កោ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាទៅចែកជូនដល់បងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលជាវរចងសម្ព័ន្ធមេត្រី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសដំណើរសាកសួរសុខទុក្ខនៅសមរភូមិមុខនោះដែរក្រុមការងារក៏បាននាំយកជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤ រួមមាន៖ មី​ ៥០​ កេស​ ,ទឹកក្រូច​ ៣០​ កេស,ត្រីងៀត​ ៥០Kg,ស្កសរ​ ១០០​ kg,ទឹកដោះគោ​ ៩០​ កំប៉ុង’ត្រីខ​ ១០០​ កំប៉ុង,ខ្ទឹមស​ ៦​ បាវ,
ខ្ទឹមក្រហម​ ៦​ បាវ,។

នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌបានសម្តែងនូការកោតសសើរ និងថ្លែងអំណរគុណដល់បងៗកងទ័ព ដែលស្ម័គ្រចិត្តបំរើការពារជាតិមាតុភូមិដោយមិនខ្លាចព្យុះភ្លៀង ទោះបីយ៉ាងណាយើងខ្ញុំទាំងអស់គ្នាដែលនៅសមរភូមិក្រោយមិនដែលបំភ្លេចនូវទឹកចិត្តអង់អាចក្លាហានរបស់បង ដែលជានិច្ចជាកាលតែងតែមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីជួយសម្រួលការលំបាកខ្លះៗ និងសូមជូនពរបងៗ និងក្រុមគ្រួសារសូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ដោយ៖ សហការី


ចែករំលែក៖