ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះរោងបាយនៅម្តុំផ្សារកំពង់ថ្ម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អាជីវករ ; ប្រជាពលរដ្ន និងសមត្ថកិច្ច ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង០២ និង០៦នាទី រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងបាយ ដែលត្រូវភ្ភ្លើងឆេះនោះ ឈ្មោះ ហមវិរៈ ហៅ ប៉ោ ភេទប្រុស អាយុ៦៨ឆ្នាំ ជាអតីតៈមេព្រៃចូលនិវត្តន៍ និងប្រពន្ធឈ្មោះហួន គឹមយិ ។
សមត្ថកិច្ចបានបន្ដថា អ្នកជួលផ្ទះឈ្មោះ ឃីម ជាអ្នកដុតសំរាម ទើបរាលដាលដល់រោងបាយឆេះរោង ទំហំ៥គុណ៦ម៉ែត្រ ធ្វើពីឈើ ក្រាលក្ដា ប្រកសង្ហសី ម៉ូតូ១គ្រឿង ឈើ១ម៉ែត្រគូបកន្លះ គ្រែប្រអប់៦ ម៉ាស៊ីនភ្លើង១គ្រឿង ។
ឯការឆេះនេះមិនមែនឆេះផ្ទះ ឬ ឆេះផ្សារនោះទេ គឺឆេះរោងបាយមានដាក់ឈើនៅខាងក្រោយផ្ទះ តែមិនមានរាលដល់ផ្ទះពលរដ្ន ក្នុងហេតុការណ៍នេះសមត្ថកិច្ច ចេញអន្តរាគមន៍ប្រើរថយន្ត ពន្លត់ចំនួន២ បានរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកចំនួនអស់២០ម៉ែត្រគូប ស្មើរ ៥ ឡាន កម្លាំងនគរបាល៣២នាក់ និងកម្លាំងកងរាជអាវុធហត្ថ១២នាក់ និងប្រជាការពារ១២នាក់ ៕ ប៊ុនរិទ្ធី