ភ្នំពេញ៖ ប្រជាពរដ្ឋចំនួន ៣៥គ្រួសារ រស់នៅ តាមបណ្តោយមាត់ប្រឡាយ បាក់ទូក ក្នុងភូមិ បាក់ទូក សង្កាត់ទួលសង្កែ ទី១ បាននាំគ្នាប្រមូលផ្តុំ ទៅសាលាខណ្ឌឫស្សីកែវ ដើម្បីតវ៉ាស្មើសុំឲ្យសាលារាជធានីភ្នំពេញ ជួយដោះស្រាយគោលនយោបាយ ឲ្យបានសមស្របនិងសុំកាន់កាប់បន្តទៀត បន្ទាប់ពីអភិវឌ្ឍន៍ធ្វើជើងស៊ីផាយប្រឡាយរួចនោះ ។
ការតវ៉ា និងលើកគ្នា ទៅសាលាខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៩ បន្ទាប់ពីសាលាខណ្ឌឫស្សីកែវជួន ដំណឹងឲ្យពួកគាត់រុះរើសំណង់ផ្ទះរបស់ខ្លួន ចេញដោយទុករយះពេល៧ថ្ងៃ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា អាជ្ញាធរ មិនគួរ ធ្វើបែបនេះនោះទេ នៅពេលដែល ពួកគាត់រស់នៅសុកៗ ស្រាប់តែ អាជ្ញាធរ ជួនដំណឹងអោយគាត់រុះរើ លំនៅរបស់ខ្លួន ដោយ ពុំទាន់ បានដោះស្រាយអ្វី ទាំងអស់ ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ពួកគាត់ចំនួន ៣៥គ្រួសារ បានរស់នៅមាត់ប្រឡាយ តាំងពីកំឡុង ឆ្នាំ ១៩៨១មកម្លេះមិនគួរអាជ្ញាធរ មកដេញពួកគាត់ចេញដោយពុំបានដោះស្រាយនោះទេតើឲ្យពួកគាត់ទៅរស់នៅទីណា ។
ប្រជាពលរដ្ឋ ក៏បានទទួចសុំសាលារាជធានីភ្នំពេញមេត្តា ជួយដោះស្រាយឲ្យពួកគាត់បានសមរម្យ ។ បើសិនអភិវឌ្ឍន៍ហើយផ្ទៃដីនៅសល់ សុំកាន់កាប់បន្តទៀត ។ នៅព្រឹកនោះ ប្រជាពលរដ្ឋ ក៏បានជួប លោក ប្រាជ សីហា អភិបាលរងខណ្ឌឫស្សីកែវ ។
លោកប្រាជ សីហា បានឲ្យដឹងថា បងប្អូន មិនអាចរស់នៅ មាត់ប្រឡាយនេះបានទៀត តាម គោល សាលារាជធានីភ្នំពេញតម្រូវឲ្យបងប្អូនចាកចេញ និងអភិវឌ្ឍន៍ប្រឡាយ ដោយបុកស៊ីផាយ ។ បងប្អូន ចាកចេញទៅរកទីតាំងថ្មីដែល អាច នៅតាមប្រឡាយអូវែង បើឯកភាពអាជ្ញាធរ នឹងស្នើទៅសាលារាជធានីភ្នំពេញ ហើយ បងប្អូនស្នាក់នៅកន្លែងចាស់នេះសិន រងចាំ អាជ្ញាធរ ចាក់ដីរៀបចំទីតាំងថ្មីរួចរាល់ ។ ទោះបីជាយ៉ាង ណា ប្រជាពលរដ្ឋ ក៏បានឯកភាព និងប្រជាពលរដ្ឋខ្លះទៀត មិនឯកភាពឡើយ ដោយ ទាមទារអភិវឌ្ឍន៍ នៅកន្លែង ព្រោះតំបន់ដែលពួកគាត់កំពុងតែរស់នៅ ពីមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រឡាយនោះទេគឺគ្រាន់តែដកថយបន្តិចអាចធ្វើជើងផាយបានហើយ ។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់សូមសំណូមពរទៅសម្តេចតេជោហ៊ុន សែនជួយអន្តរាគមន៍ ពួកគាត់ផង បើសិនអាជ្ញាធរមិនព្រមតាមសំណូមពរ ពួកគាត់ខាងលើនោះទេ នឹងនាំគ្នាទៅតវ៉ានៅសាលារាជធានីភ្នំពេញបន្តទៀត ៕ អរុណរះ