ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងស្ដុកអេតចាយ ក្បែរគុកព្រៃស បង្កការភ្ញាក់ផ្អើលដល់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពេញខណ្ខដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយ​ឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងក្បែរគុកព្រៃសរ បានបង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលដែលមានអគ្គិភ័យនេះ ប្រជាពលរដ្ឋបានឃើញមានផ្សែងហុយៗចេញពីបរិវេនខាងក្រោយឃ្លាំងអេតចាយហើយពេលនោះស្មានតែមានផ្សែងគេដុតសំរាមហើយក៏មិនមានអ្នកណាទៅជួយពន្លត់ទេ មួយសន្ទុះក្រោយមកក៏មានផ្សែងហុយកាត់តែខ្លាំងឡើងៗ រួចពួកគាត់ក៏បាននាំគ្នាទៅជួយពន្លត់តែមិនរលត់ ក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន និងក្រុមពន្លត់អគ្គិភ័យចេញមកជួយពន្លត់ទើបរលត់ទៅវិញ។

តាមប្រភពព័ត៍មានពីអ៊ុំស្រីម្នាក់ ឈ្មោះ តៅ គឹមហៀង អាយុ៦៣ឆ្នាំ បានឲ្យដឹងថា ម្ចាស់ឃ្លាំងបានចេញទៅសែនឆេងម៉េងនៅឯស្រុកកំណើត កាលពីព្រឹកមិញ ដោយទុកតែអ៊ុំស្រីនៅចាំកន្លែង ហើយគាត់បានទៅអង្គុយនៅខាងក្នុងឃ្លាំងដោយមិនបានដឹងថា មានភ្លើងនោះទេ ដល់ពេលដែលមានអ្នកជិតខាងស្រែកឆោឡោផ្អើលទើបបានគាត់ដឹង។

ម្ចាស់ឃ្លាំងមានឈ្មោះ​ សេង​ ថុល​ អាយុ៣៩ឆ្នាំ​ និងប្រពន្ធឈ្មោះ​ ទឹម​ ចន្ថា​ អាយុ៣៦ឆ្នាំ​​បានជួលឲ្យទៅឈ្មោះ​ ចាន់​ ដាំង​ ភេទ​ប្រុស​អាយុ​៥៣ឆ្នាំ​(ហៅតាយួន) ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការបាញ់ពន្លត់នេះប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ជារបស់សាលាខណ្ខដង្កោមួយគ្រឿង និងក្រុមហ៊ុនស្រាបៀកម្ពុជាគ្រឿង ។ ចំណែកសម្ភារៈដែលខូចខាតនោះមានសុទ្ធតែជាជ័រ និងឥវ៉ាន់ជាប្រភេទអេតចាយដែលទិញមកទុកស្តុកសំរាប់លក់បន្ត ហើយក្នុងករណីអគ្គិភ័យនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ៕ ភារ៉ា ដង្កោ


ចែករំលែក៖