ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនលើឡៅតឿ បង្កការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីស្ត្រីម្នាក់សម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅលើឡៅតឿ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ក្រុមទី២ ផ្ទះលេខ៩AE ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើមានឈ្មោះ លុយ ម៉ាលី​ អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ នៅផ្សារស្ទឹងមានជ័យចាស់ ។

យោងតាមសម្តីសាច់ញាតិក្រុមគ្រួសាររបស់សពបានបង្ហើបឲ្យដឹងថា រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ត្រីខាងលើ(សព) តែងតែត្អូញត្អែរថាពិបាកចិត្តណាស់ លក់ខោអាវមិនដាច់សោះ និងបម្រុងសេងតូបឲ្យអ្នកផ្សេងរស់នៅ កូនក៏គ្មាន ប្តីក៏គ្មាន តើសង្ឃឹមអីទៅ? ។ ស្រាប់តែនៅព្រឹកមិញនេះ បងស្រីរបស់គាត់បានប្រទះឃើញប្អូនស្រីគាត់ចងកផ្តាច់ជីវិតបាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលទទួលបានព័ត៌ថាមានមនុស្សចងកភ្លាមសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយនគរបាលជំនាញខាងកោសល្យវិច័យខណ្ឌមានជ័យ បានចុះទៅពិនិត្យសពនៅកន្លែងកើតហេតុ។

ក្រោយពេលពិនិត្យសពរួច សមត្ថកិច្ចជំនាញបានឲ្យដឹងថា ស្ត្រីខាងលើ ពិតជាបានចងកធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានជាប់ពាក់ពន្ធ័ និងករណីឃាតកម្មនោះឡើយ ហើយសពត្រូវបានប្រគល់ឲ្យបងប្អូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖