ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៨ នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២៣. ៥៥ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន៨ នាក់រួមមាន៖

ទី១ ឈ្មោះអៀម សុភាព ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ទី២ ឈ្មោះ កែវ ឩស្សាហ៍ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន

ទី៣ ឈ្មោះពេជ្រ សត្យា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប។

ទី៤ ឈ្មោះទួន វន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ទី៥ ឈ្មោះ សុិន ហុិម ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ។

ទី៦ ឈ្មោះភន សាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់។

ទី ៧ ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ ។

ទី៨ ឈ្មោះវ៉ា ហៃ ភេទប្រុសអាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង។ ដកហូត វត្ថុតាងមាន ម្សៅពណ៌ស សង្ស័យជាសារធាតុចំនួន១៤កញ្ចប់តូច ទូរស័ព្ទ៥ គ្រឿង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖