ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវងងឹតរថយន្តស៊េរីទំនើប ពន្លះរបាំងថ្មបាំង កាត់ទទឹងផ្លូវ បាក់អស់៣កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង ដោយផ្លូវងងឹត បានជ្រុលចង្កូត ទៅបុករបាំងថ្មដាក់បាំងកាត់ទទឹងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៣កង់ រាយប៉ាយពេញផ្លូវ រថយន្តបង្កខូចខាតផ្នែកខាងមុខ ទៅលែងរួច តែល្អមិនបង្កគ្រោថ្នាក់ដល់អ្នកបើករបរនោះទេ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលិច ផ្សារអីុអន២ ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវបេតុង លេខ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបាន ឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរី ទំនើបមួយគ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-8286 ធ្វើដំណើរទិសដៅពីលិច ទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹត និងជួលជុលបង្កប់ទុយយោទឹកផង បានដាក់របាំងថ្មបាំងកាត់មួយចំហៀងផ្លូវបណ្តាលឲ្យ បុកដាច់រាយប៉ាយពេញផ្លូវចំណែករថយន្តបង្ក ខូចខាតផ្នែកខាងយ៉ាងដំណំទៅមុខលេងរួច ។ រីឯម្ចាស់រថយន្តបង្ក បានឡើងជិះរថយន្តមួយគ្រឿងទៀតចេញ ពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមក ដល់បានវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំ ដោះស្រាយគ្នាទៅតាម ផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖