ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ដែលមានស្លាកយីហោ K38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ កំពុងកត់យ៉ាងរលូន គ្មានអាជ្ញាធរចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា ទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ដែលមានស្លាកយីហោ K38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញកំពុងកត់យ៉ាងរលូន គ្មានអាជ្ញាធរចុះបង្ក្រាបនោះទេ បើទោះបីជាសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុចជូនប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋលើកឡើងថា មួយរយះកន្លងមកនេះចាប់តាំងពី លោកវរះសេនីយ៍ឯក គល់ យី ឡើង មកកាន់ជាអធិការខណ្ឌឬស្សីកែវ គេឃើញទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងដែលមានស្លាកយីហោ K38 និងទីតាំអ ភ្នាល់ បាល់ រាប់សិបកន្លែងកំពុងបើដំណើរយ៉ាងរលូន ហាក់ដូចជាមិនខ្វល់ជាមួយនិងអាជ្ញាធរនិងសមត្ថកិច្ចឡើយ ករណីនេះគេសង្ស័យថា ម្ចាស់ទីតាំងនោះខ្លាំងជាងលោកអភិបាលខណ្ឌ និង សមត្ថកិច្ចហើយមើលទៅនោះ បានជា គ្មានចំណាត់ការបង្ក្រាបទាល់តែសោះ ។

ជាក់ស្តែងទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងដែលមានស្លាកយីហោ K38 កំពុងតែរីកដុះដាលដួចផ្សិតក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដូចជានៅ ;ទីតាំងទី១នៅក្នុងផ្សារបឹងសាឡាងថ្មី បន្ទុប់លេខD៣១ (ដាក់យីហោK៣៨) ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ; ទីតាំងទី២នៅជាប់ផ្សារសាំហាន់ផ្លូវលេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់(ដាក់យីហោK៣៨) ភូមិទួលសង្កែ សង្កាត់ទួលសង្កាត់១ ខណ្ឌឫស្សីកែវ ; ទីតាំងទី៣នៅតាមបណ្តោយផ្លូវលេខ68Rកែងផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ ហើយទីតាំងទាំង៣កន្លែងខាងលើនេះត្រូវបានប្រជាពលដ្ឋប្រាប់អោយដឹងថាមេឈ្មោះណូជាអ្នកគ្រប់គ្រងនិងរត់ការណ៍បើកកត់យ៉ាងរលួន បំរើសេវាជួនក្រុមអ្នកញៀនល្បែង កន្ទុយលេខវៀតណាម ដោយពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ក្នុងខណ្ឌឬស្សីកែវ ចុះបង្ក្រាបឡើយ ថែមទាំងបើកដៃអោយអ្នកកាង ល្បែងឆ្នោត(យីហោK38)បាន បើកជាច្រើនទីតាំងទៀតសង្ស័យ តែមេកញ្ច្រែង ឆ្នោត( យី ហោk38 )មានខ្នងបង្អែកអ្នកធំនៅពីក្រោយហើយមើលទៅ ទើប អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌឬស្សីកែវ មិនហ៊ានសង្ក្រាប។

ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ចំនួន២ទីតាំងទៀតគឺទីតាំងទី១ផ្ទះលេខ១០៧ ផ្លូវលេវ៦៨ ចំណុចមុខអគ្គីសនីសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ជ្រកក្រោមស្លាកវីងវេលុយហេងហួរ ទីតាំងទី២ ផ្លូវ លំ ខាង ជើង វត្តទួលទល់មុខក្លោងទ្វា សំយាបផ្ទះលក់ឥវ៉ាន់ចាប់ហួយរុងវាសនា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក៏មានការបើកកត់ឆ្នោតយ៉ាងរលូនដែលអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ ។

ប្រជាពលរដ្ឋរងចាំ មើលកណ្តាប់ដៃ លោកវរះសេនីយ៍ឯក គល់ យី ឡើងមកកាន់ជាអធិការខណ្ឌឬស្សីកែវ មានចំណាត់ការបែបណាចំពោះទីតាំងឆ្នោតវៀតណាមដែលមានយីហោ k38 នេះបានដែររឺទេ ។

ដោយឡែកទីតាំងកត់ឆ្នោតវៀតណាមដែល មានស្លាកយីហោ K38 ដែលកំពុងតែល្បីល្បាញក្នុងខណ្ឌមានជ័យ ខណៈបើកកត់យ៉ាងចំហរនៅតាមបណ្ដោយផ្លូវបេតុងដែលមានចម្ងាយពីប៉ុស្ដិ៍នគរបាលស្ទឹងមានទី២ ប្រហែល៣០០ម៉ែតប៉ុណ្ណោះ តែលោក ណេង សាមឿន នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ជិះរំលងធ្វើមើលមិនឃើញទំនងជាខ្លាចអំណាចមេឆ្នោតដ៏ល្បីឈ្មោះនេះហើយមើលទៅ។

បើតាមប្រភពសំងាត់មួយបានបង្ហើយប្រាប់ថា បច្ចុប្បន្ននេះនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃក៏បានទទួលព័ត៍មានការបើកល្បែងស៊ីសងខាងលើនេះដែរ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើ ទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ដែលមានស្លាកយីហោ K38 នេះដែល តើចាំមើលខាងថ្នាក់ក្រសួងមហាផ្ទៃនឹងមានចំណាត់ការបែបណាចំពោះទីតាំងខាងលើនេះ បើរកឃើញបទល្មើសជាក់ស្តែងនោះ ៕ស តារា


ចែករំលែក៖