ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងល្បឿនលឿននៅអាល្លឺម៉ង់រងការគំរាមកំហែងវាយប្រហារ

ចែករំលែក៖

រថភ្លើងល្បឿនលឿននៅអាល្លឺម៉ង់ ដែលបានដឹកអ្នកដំណើរដល់ទៅជិត​៤០០នាក់​ ត្រូវបង្ខំចិត្ត​ជម្លៀស ចេញពីរថភ្លើង​ក្រោយពេលទទួលបានព័ត៌មានពីការវាយប្រហារគ្រាប់បែកនៅលើខ្សែរថភ្លើងខាងលើ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសអាល្លឺម៉ង់់ បានជម្លៀសអ្នកដំណើរប្រមាណ​៥០០នាក់ ចេញពីរថភ្លើង មួយខ្សែក្រោយទទួលបានព័ត៌មានពីការគំរាមវាយប្រហារគ្រាប់បែក​។ ជាមួយគ្នានោះ កម្លាំងសន្តិសុខក៏បាន បិទស្ថានីយរថភ្លើង មួយចំនួន ក្នុងនោះមាននៅទីក្រុង​ Frankfurt​ដើម្បីត្រួតពិនិត្យ ។

អ្នកដំណើរជិត​៥០០នាក់បានជម្លៀសចេញពិរថភ្លើងក្នុងទីក្រុង​ Frankfurt ដោយសុវត្ថិភាព ។​ កម្លាំងប៉ូលិសបានស្ទាក់រថភ្លើងល្បឿនលឿនមួយគ្រឿងធ្វើដំណើរពីទីក្រុង​ Zurich ​ប្រទេសស៊ី្វស ទៅកាន់ទីក្រុង​ Kiel ​ប្រទេសអាល្លឺម៉ង់់ ។ កម្លាំងប៉ូលិសក៏បានឲ្យរថភ្លើងខាងលើឈប់នៅស្ថានីយ​ Frankfurt Sued ​ស្ថិតនៅភាគខាងត្បូង​ទីក្រុង​ Frankfurt ​ក្រោយពេលទទួលបានព័ត៌មានស្តីពី​ការវាយប្រហារគ្រាប់បែក ។

ក្រោយអ្នកដំណើរចុះពីរថភ្លើងដោយសុវត្ថិភាព កម្លាំងសន្តិសុខ បានឡើងលើរថភ្លើងត្រួតពិនិត្យ ដោយរកមិនឃើញវត្ថុអ្វីដែលគួរសង្ស័យនោះឡើយ ។

ការគំរាមកំហែង តាមប្រព័ន្ធទូរស័ព្ទ ពីជនអនាមិក ឬផ្ញើលិខិត ផ្ញើសារ ទោះបីមិនមានការពិត​ តែកម្លាំងសន្តិសុខ ត្រូវតែត្រួតពិនិត្យស្រាវជ្រាវឲ្យបានច្បាស់​ ដើម្បីបញ្ជៀសហេតុការអាក្រក់កើតឡើង ៕


ចែករំលែក៖