ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកឡើងវិញហើយ ការឈូសឆាយដីព្រៃនៅតំបន់វាលលើ ភូមិ ត្រពាំងត្រុំ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កក្រើកឡើងវិញហើយការឈូសឆាយដីព្រៃនៅតំបន់វាលលើក្នុងភូមិ ត្រពាំងត្រុំ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការឃុបឃិតគ្នារវាង អាជ្ញាធរ ភូមិ ឃុំ បើកដៃឲ្យឈូសឆាយដីល្មើសច្បាប់ក្នុងរូបភាព កន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោរ ។

បើតាមការពិនិត្យច្បាប់គឺសុំឈូសឆាយដីត្រឹមតែ៥ហិចតា កន្លះ! តែជាក់ស្ដែង អ្នកសារព័ត៌មានបានចុះដល់ទីតាំង ឃើញការឈួសឆាយដីព្រៃរហូតដល់រាប់សិបហិកតាឯណោះ ! ឯការសុំច្បាប់វិញ គឺពុំមានឆ្លងដល់ស្រុកនោះទេ មានត្រឹមតែ ភូមិ និងឃុំតែប៉ុណ្ណោះ។

លោក កែវ នន មេឃុំពពក មិនអាចសុំការបំភ្លឺបានទេ ដោយសារលោក មិនលើកទូរស័ព្ទ មិនដឹងថា គាត់ជាប់រវល់ ឬមិនហ៊ានលើកទូស័ព្ទនោះទេ ។

លោក ណែត សារី អភិបាលស្រុកស្ទោង បានប្រាប់ក្នុងកិច្ចសម្ភាសថា លោកនិងឲ្យកម្លាំងជំនាញនិងកម្លាំងស្រុកចុះទៅពិនិត្យមើល បើសិនជាមានការឈូសឆាយព្រៃលើសច្បាប់អនុញាតិនោះ លោកនិងដកហូតជាទុកជាសម្បត្តិរដ្នវិញ។

មតិមហាជនបានថ្លែងថា រាល់ការឈូសឆាយដីព្រៃដែលមានច្បាប់អនុញាតិសុទ្ធបំពាន់ច្បាប់គ្រប់ពេល ក្នុងអំឡុងសុំច្បាប់វិញ មិនទាន់ចេញឲ្យផងការឈូសឆាយព្រៃជិតរួចរាល់។ ដួច្នេះមហាជនសំណូរពរដល់ អាជ្ញាធរ ស្រុក ក៏ដូចជាអាជ្ញាធរ ភូមិ ឃុំ ឬ ខេត្តគួរពិនិត្យមើលទង្វើទាំងនេះផង ៕ប៊ុនរិទ្ធី


ចែករំលែក៖