ព័ត៌មានទាន់ហេតុការណ៍៖

បបួលដើរលេងយប់ជ្រៅ ដឹកឡើងទៅផ្ទះសំណាក់រំលោភ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បាននាំក្មេងស្រីអនីតិជនម្នាក់ ដើរលេងរួច ក៏ដឹកឡើងទៅដេកផ្ទះសំណាក់ រំលោភរហូតបានម្រេច១ដងតែបែកការដល់ម្តាយក្មេងស្រីរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលា ម៉ោង៩ព្រឹក​ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩​ នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ខេង ចិត្រា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអណ្តូងចំបក់ ឃុំវាលពុង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះឈ្មោះ ស ស​ ក អាយុ ១៥ឆ្នាំ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុ ជនសង្ស័យនិង ជនរងគ្រោះជា មនុស្សស្គាល់គ្នា និងមានចិត្តប្រត្តិព័ទ្ធគ្នា ហើយនៅថ្ងៃតើតហេតុជនសង្ស័យបាន បបួលជនរងគ្រោះទៅដើរ លេងមើលគេប្រគុំតន្ត្រីនៅកោះពេជ្រ ប្រហែលម៉ោងជាង១១យប់ ទើបជនសង្ស័យឌុបជនរងគ្រោះ និងបានសាងសងគ្នាបណ្តើរ តាមផ្លូវថា «បើម្តាយអូនស្តីបន្ទោស ឬ ធ្វើអ្វី អូនទុកឲ្យបងជាអ្នក ទទួលខុសត្រូវ » និយាយរួច ស្រាប់តែជនសង្ស័យឌុប ជនរងគ្រោះ ចូលផ្ទះសំណាក់ យីហោ «ធារីយ៉ា» ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយជួលបន្ទប់ លេខ៣ ជាន់ទី១ ។

លុះពេលចូលក្នុងបន្ទប់ ជនសង្ស័យបានឲ្យជនរងគ្រោះ ងូតទឹក ហើយឡើងមកគេលើគ្រែជាមួយគ្នា ដោយជនសង្ស័យ បបោសអង្អែល ផ្នែកខាងលើ ៣ទៅ៤ដង តែជនរងគ្រោះមិនព្រមរហូត ដល់ម៉ោង ប្រហែល ៥ទាបភ្លឺ ថ្ងៃទី២៧ មករា ២០១៩ ទើបជនសង្ស័យ ចាប់ផ្តើមធ្វើសកម្មភាពរំលោភម្តងទៀត ទើប ជនរងគ្រោះ ព្រមប្រគល់ខ្លួន ប្រាណឲ្យ ជនសង្ស័យ បានសម្រេច១ដង បន្ទាប់ពីរួចរាល់ហើយ បបួល គ្នាទៅផ្ទះវិញ ។

នៅថ្ងៃទី ២៧ មករា ២០១៩ វេលាម៉ោង១០និង៣០ នាទីព្រឹក ម្តាយជនរងគ្រោះសួរនាំកូនស្រី ដឹងរឿង ក៏ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ លុះដល់ថ្ងៃទី២៨ វេលាម៉ោង០៩ព្រឹក ម្តាយជនរងគ្រោះ បានហៅជនសង្ស័យចេញពីរោងចក្រ ដោយមាននគរបាលទៅជាមួយ និងធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង ។

ដោយជនរងគ្រោះត្រូវបាន ម្តាយនាំទៅ ពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ សម្ភពក្រុង ដើម្បីឲ្យគ្រូពេទ្យបញ្ជាក់ លិខិតពីសុខភាពកូនស្រីងាយស្រួលដាក់បន្ទុកលើ ជនរងគ្រោះ ៕ សុខាសែនជ័យ


ចែករំលែក៖