ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿង បុកម៉ូតូ២កន្លែង ផ្សេងគ្នា របួសមនុស្សធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក្នុងរយះពេលមួយថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ និង២ករណី បណ្ដាលឲ្យមនុស្ស២នាក់ បានរងរបួសធ្ងន់ នៅស្រុករមាសហែក និងស្រុករំដួល ។

បើតាមមន្ត្រីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង មានបុរសម្នាក់ឈ្មោះ ពុត កៃ អាយុ៥១ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក បានជិះ ម៉ូតូមួយគ្រឿង ហុងដា C50 ពណ៌សណ្តែក គ្មានស្លាកលេខ ដោយធ្វើដំណើរពីទិសខាងជើងមកត្បូង ខណៈនោះ ស្រាប់តែមានរថយន្តបង្ក ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AG 3705 ពណ៌ស បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ទិសដៅស្របគ្នា ក៏បុកពីក្រោយយ៉ាង ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលក៏បានចុះពីលើរថយន្តរតគេចខ្លួនតែម្ដង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ: ដោយសារតែអ្នកបើកបររថយន្ត បើកខ្វះការប្រុងប្រយ័ត្ន បុកម៉តូពីទើបបណ្តាលឲ្យគ្រោះថ្នាក់បែបនេះ ។

ករណីទី២បានកើតឡើងកាលពីថ្ងៃអាទិត្យ ៧រោច ខែបុស្សឆ្នាំច ព.ស២៥៦២ ត្រូវ និងថ្ងៃទី ២៧ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ៨:២០នាទីយប់ មានលើផ្លូវក្រាលគ្រួសក្រហមត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀងមានបុរសម្នាក់ឈ្មោះ មាស យិន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក បានជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ125 សេរី២០១០ពាក់ស្លាកលេខ កណ្ដាល 1L ៦៦៦៣ ក្នុងពីទិសកើតទៅទិសលិចក្នុងអាការះស្រវឹងស្រាលុះបើកមកដល់កន្លែងកើតហេតុស្រាប់តែរ៉េចង្កូតទៅប៉ះ និងរថយន្ត ហាយឡេនឌ័រ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP 5028 បើកបរដោយឈ្មោះ ប្រាក់ ម៉ៅអាយុ ៥៥ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រថយន្តម៉ាក ក្នុងទិសដៅពីទិសខាងលិចទៅកើតបញ្ច្រាសគ្នា យ៉ាងពេញ ទំហឹងបណ្តាលឲ្យបែកកញ្ចក់ ខាងឆ្វេងហើយរេទៅចង្កូតទៅ ចូលរបងបណ្តាល ឲ្យបែកស្តុបខាងស្តាំតែម្ដង ។

ក្រោយកើតហេតុអ្នកជិះម៉ូតូរងរបួសត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន នៅផ្សារកំពង់ចក ។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងពីរ គ្រឿង ត្រូវបានសមត្ថកិច្ច អូយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្ត តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖