ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជប់ការប្រកួត​ក្រុមជម្រើសជាតិ កាតារដើររើស មាស ទុកជាអនុស្សាវរីយ៍

ចែករំលែក៖

យកឈ្នះក្រុមអារ៉ាបរួម យ៉ាចាស់ដៃ ៤-០ ទោះគ្មានអ្នកគាំទ្រម្នាក់នៅលើទីលានប្រកួត ប៉ុន្តែបានបំបាក់មុខ អ្នកគាំទ្រ អារ៉ាបរួមរាប់ម៉ឺននាក់នៅលើទីលាន​ ។ អ្នកគាំទ្រខឹងពេក ក៏គប់ទាំងខ្សែក ខ្សែដៃទៅលើកីឡាករ កាតារ​ទៀតផង ។

ការប្រកួតបាល់ទាត់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ​អាស៊ី​ Asian Cup 2019 ​កាលពីយប់មិញ រវាងក្រុមជម្រើសជាតិ កាតារ​នឹងក្រុមជម្រើសជាតិ អារ៉ាបរួម​ ។ នៅក្នុងការប្រកួតនោះ មហាសេដ្ឋី ដែលជារាជ្យបុត្រ​ អារ៉ាបរួម​បានទិញកៅអីទាំងអស់ សម្រាប់​ពលរដ្ឋ អារ៉ាបរួមទៅគាំទ្រ មិនឲ្យអ្នកគាំទ្រកាតារ ចូលទៅកាន់ទីលាននោះឡើយ ។

បើទោះបីមិនមានអ្នកគាំទ្រនៅលើទីលានប្រកួត កាលពីយប់ថ្ងៃទី​២៩ ខែមករា តែក្រុមជម្រើសជាតិកាតារ​ មិនបានចាញ់ប្រៀបនោះឡើយ​ ដោយយកឈ្នះ អារ៉ាបរួមដល់ទៅ​៤ទល់នឹង០ ។

ក្រោយការបរាជ័យយ៉ាង ចាស់ដៃនោះមក ​ក្រុមអ្នកគាំទ្រ បានគប់ដបទឹកសុទ្ធ ទឹកក្រូច​ ស្បែកជើង​ ទៅលើក្រុមកីឡាករកាតារ​ ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រខឹងសម្បារ​ខ្លាំងពេក ​ពេលគប់ស្បែកជើង ដបទឹកសុទ្ធអស់ គ្មានអ្វីបន្តបញ្ចេញកំហឹង ក៏ដោះខ្សែដៃ ខ្សែកមាស របស់ខ្លួន គប់ទៅលើ ក្រុមកីឡាករកាតាបន្តទៀត ។

អ្នកអាននៅលើបណ្តាញ សង្គមខ្លះបាននិយាយថា ឲ្យតែមានការប្រកួតបែបនេះ ពីរ បីលើកទៀតនោះ អ្នកសម្អាតទីលានប្រកួត ថែស្មៅនៅពហុកីឡដ្ឋាន នឹងក្លាយជាអ្នកមាន ជាមិនខាន ដោយក្រោយការប្រកួត រើសបានសុទ្ធតែមាស​ ។

ក្រុមអ្នកគាំត្រអារ៉ារួម រងការថ្កោលទោសយ៉ាង ខ្លាំង​ដោយបានប្រើប្រាស់ សម្តីមិនល្អ កាយវិការមិនសមរម្យទៅលើក្រុមកីឡាករ​កាតា​រ ក្រោយពេលចាញ់យ៉ា ងអាម៉ាស់បំផុតនោះ ។

នៅពេលនេះ កាតារ នឹងឡើងទៅជួបក្រុម ជម្រើសជាតិជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ​ការប្រកួតបាលទាត់ទ្វីប អាស៊ី​នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ ៕


ចែករំលែក៖