ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តLexus RX330 មួយគ្រឿងចត ចោល៣ថ្ងៃមកហើយ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុក

ចែករំលែក៖

ភ្នំពេញ៖​ រថយន្ត Lexus RX330 មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញចតចោលនៅចំណុចទល់មុខនិងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ ស្ថិតនៅតាមផ្លូវសហព័ន្ធ រុស្សី ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ចំនួន៣ថ្ងៃ មកហើយ ដោយមិនឃើញម្ចាស់ មកយកទៅវិញ ទើបរាយការណ៍ប្រាប់ សមត្ថកិច្ចចុះទៅពិនិត្យរួច ស្ទូចយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌ កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។

រថយន្តត្រូវបានប្រទះឃើញចតផ្លុងចោលខាងលើ ម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-8797 មិនស្គាល់ម្ចាស់ ។

តាមអ្នកលក់ដូរ ក៏ដូចជាសន្តិសុខយាម ក្បែរទីនោះ បានឲ្យដឹងថា រថយន្តខាងលើ ត្រូវបានប្រទះឃើញចតទុកចោល តាំងពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩មកម្ល៉េះ អស់រយ:ពេល៣ថ្ងៃហើយ សាកសួររកម្ចាស់ពុំឃើញ ដោយខ្លាចជាប់ពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗ ទើបរាយការណ៍ប្រាប់ សមត្ថកិច្ច មកស្ទូចលើកយក ទៅរក្សាទុក បន្តស្រាវជ្រាវរកម្ចាស់ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ។

រថយន្ត Lexus RX330 មួយគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ច ចុះទៅត្រួតពិនិត្យរួច ស្ទូចលើកយកទៅរក្សា ទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ពោធិសែនជ័យ និងប្រកាសរកម្ចាស់រថយន្តខាងលើបើបានបាត់សូមទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ


ចែករំលែក៖