ភ្នំពេញ៖ ប្តីវាយប្រពន្ធមានផ្ទៃពោះ៤ខែម្នាក់ រងរបួសធ្ងន់ដួលសន្លប់ នៅតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង១០នាទីយប់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវR6កែងនិងផ្លូវR3 ស្ថិតនៅតាមបណ្ដោផ្លូវ R៦ ក្នុងសង្កាតស្រះចក ខណ្ឌដូនពេញ។
តាមឲ្យដឹងពីស្ត្រីរងគ្រោះពេលដឹងខ្លួនវិញបានប្រាប់ថា រូបគាត់តែងតែត្រូវប្ដីគាត់ ប្រើប្រាស់អំពើហិង្សាជាច្រើនលើកច្រើនសារមកហើយ ដោយនៅថ្ងៃកើតហេតុ ប្ដីរបស់គាត់បានវ៉ៃទៅលើរូបគាត់ ជាហេតុនាំឲ្យគាត់រត់ចេញពីផ្ទះ ដើម្បីគេចចេញពីការធ្វើបាប តែត្រូវបានប្ដីតាមមកវ៉ៃជាច្រើនដៃ បណ្ដាលឲ្យគាត់ចុកពោះ និងមានការធ្លាក់ឈាមផង ក៏បានដួលសន្លប់នៅតាមផ្លូវតែម្ដង។
បន្ទាប់ពីកើតហេតុប្រជាពរដ្ឋឃើញ ក៏បានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យការម៉ែត ដើម្បីសង្គ្រោះអាយុជីវិត ៕ ជ្រោយពេជ្រ