ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ការអុជអាល, ញុះញង់, អូសទាញ, លាបពណ៌ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួនដែលបានរុញប្រទេសជាតិឲ្យធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវស្នាកស្នាមអនុស្សាវរីយ៍ដ៏សែនឈឺចាប់ពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួនដែលបានរុញប្រទេសជាតិឲ្យធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

ក្នុងនោះសម្តេចក៏បានបង្ហាញនូវសកម្មភាពសម្តេចជាយុវជន បានចូលបម្រើជាជាតិ ដោយមានបញ្ជាក់ថា៖ នេះជារូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន។

សម្តេចបានលើកឡើងថា៖ សង្រ្គាមដែលបានកើតឡើងកន្លងមកគឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួនដែលបានរុញប្រទេសជាតិឲ្យធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

សម្តេចបានមានប្រសាសន៍ថា៖ ជីវិតយុវវ័យខ្ញុំផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ។ សូម្បីតែការសិក្សាក៏មិនបានពេញលេញដែរ។ ខ្ញុំបានចូលធ្វើទាហានតាំងពីអាយុ១៨ឆ្នាំដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាងមកទល់សព្វថ្ងៃទៀតផង។ យើងឆ្អែតហើយសង្រ្គាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះយើងជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត។

យើងនាំគ្នាថែរក្សា និងការពារសន្តិភាពឲ្យបានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជនយុវនារីក៏កាន់តែមានឱកាសល្អៗឆ្ពោះទៅរកជីវិតរុងរឿងក្នុងសម័យសន្តិភាព។

សម្តេចសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយចុងសប្តាហ៍៕ សុខ ខេមរា


ចែករំលែក៖