ខេត្តសៀមរាប ៖ រយៈពេលថ្មីៗនេះ មើលឃើញថា លំហូរចូលវប្បធម៌បរទេសកំពុងពេញនិយម បានធ្វើឲ្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បណ្តោយឲ្យដាក់ស្លាក់យីហោ ជានិមិត្ត សញ្ញាណជាតិខ្មែរ ក្រោមអក្ស របរទេសធ្វើឲ្យបាវចនាជាតិខ្មែរ ថោកថយ ។
ផ្ទាំងពិដាន ធ្វើដោយក្រណាត់សំពត់ ចងដាក់មុខសំយាប់ផ្ទះវិឡា(villa) ជាទីតាំងសមាគមប្រមូលធនធានមនុស្ស ដើម្បីបណ្ដុះគំនិតបញ្ញា មានភាពជឿនលឿន ផ្នែកខាងវប្បធម៌ អក្សរសាស្រ្តបរទេសខ្លាំងពេក បានធ្វើឲ្យអក្សរសាស្រ្តខ្មែរខ្លួនឯង មានការធ្លាក់ចុះ នៅក្រោមអំណាចភាសាបរទេស ។
ទោះយ៉ាងណា បង្ហាញឲ្យឃើញថា ការរៀបចំផ្នែកខាងការសរសេរភាសាបរទេស ដាក់ខាងលើអក្សរជាតិខ្មែរបែបនេះ មានន័យថា កំពុងវាយបង្អាប់តម្លៃប្រទេសខ្លួនឯងឲ្យធ្លាក់ ជាងនេះទៅទៀត គឺមកពីមន្ទីរពាក់ព័ន្ធ មានការធូររលុង មិនគិតពីវប្បធម៌ខ្លួន ជាវប្បធម៌ជាតិក្នុងប្រទេស ។ ទីតាំងនោះ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប តាមការមើលឃើញពីមជ្ឈដ្ឋានទូទៅ បានរិះគន់មកលើប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថា ទំនងបានទទួលសំណូកហើយ ទើបមានការអនុញ្ញាតឲ្យដាក់តាំងយីហោភាសាបរទេសជាសាធារណៈបែបនេះ ។
ប្រភពព័ត៌មានបានលើកឡើងថា ជួនកាលក្រែងអ្នកដាក់អក្សរនោះ មិនបានទៅទំនាក់ទំនងជំនាញក៏ថាបាន ឬក្រែងសរសេរដាក់ដោយខ្លួនឯង ដោយយល់ថា ធ្វើបែបនេះ វាត្រឹមត្រូវ ពុំបានគិតដល់ច្បាប់ ក្នុងប្រទេស ដូច្នេះមានតែមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរពាក់ព័ន្ធទេ អាចចុះស្រាវជ្រាវនៅទីនោះ ទើបបានដឹង ។
ពាក់ព័ន្ធនឹងការរិះគន់នេះ មិនអាចទំនាក់ទំនងរកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដើម្បីសុំការបំភ្លឺពីហេតុផលនេះបានទេ ៕ ប៊ុនរិទ្ធី