ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ ចុះពិនិត្យសាកសព ខណៈប្រទះឃើញនៅកណ្ដាលវាលស្រែ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចស្ថាប័នជំនាញ ពាក់ព័ន្ធសហការ ចុះពិនិត្យ និងស្រាវជ្រាវជុំវិញករណីប្រទះឃើញសាកសពបុរសម្នាក់ នៅកណ្ដាលស្រែ ដែលបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិនោះរួមទាំងសមត្ថកិច្ច ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលនារសៀលថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្ត្រីចុះប្រត្តិបត្តិការបង្ហើបថា ករណីប្រទហឃើញជនរងគ្រោះខាងលើ គេនៅពុំស្គាល់ស្វែងរកអត្តញ្ញាណនៅឡើយនោះទេ គ្រាន់ជនរងគ្រោះភេទប្រុស អាយុប្រហែលជិត ៤០ឆ្នាំ មានភិនភាគដូចនៅក្នុងរូបភាពស្រាប់។

ប្រភពព័ត៌មានដដែលបន្តទៀតថា ជនរងគ្រោះអាចជាជនអនាថាមកពីស្រុកឆ្ងាយ ក៏ថាបាន ហើយករណីនេះមិនមែនជាករណីឃាតកម្មនោះទេ សាកសពសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធយកមកតំកលនៅមន្ទីរពេទ្យបង្អែកជាបណ្ដោះអាសន្ន៕ ប៉ឹម ពិន


ចែករំលែក៖