ភ្នំពេញ៖ ហេតុការណ៍ការភ្ញាក់ផ្អើលមួយបន្ទាប់ពីលោក កងវង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបសង្វៀនមួយមួយកន្លែង និងដកហូតម៉ូតូជាច្រើនគ្រឿង កាលពីព្រឹកថ្ងៃទីទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹងទី៣ខណ្ឌពោធិសែនជ័យ ហើយយកមករក្សាទុកនៅសាលាសង្កាត់ និងតម្រូវឲ្យម្ចាស់ម៉ូតូបង់ថ្លៃម៉ូតូមួយគ្រឿង៥០០ដុល្លារ ទើបឲ្យម៉ូតូវិញ ។
លោក កង វង អតីត សកម្មជនបក្ស សង្គ្រោះជាតិ បច្ចុប្បន្ន បានចុះចូល ជាមួយគណបក្សប្រជាជនហើយ តាំងពី ចូលកាន់ដំណែង មកបានធ្វើឲ្យពលរដ្ឋក្តៅក្រហាយ សឹងតែគ្រប់ទីន្លែង ពីការអនុវត្តយកច្បាប់ព្រៃដូចជាមនុស្សគ្មានចេះធ្វើការ មកកាន់ជាចៅសង្កាត់ បច្ចុប្បន្ននេះហើយ ពលរដ្ឋ ចោទប្រកាន់ថា បានចាប់មាន់ប្រជាពលរដ្ឋចំនួន៧ក្បាល ដែលក្រុងទុក មុខផ្ទះ និង ម៉ូតូ ២គ្រឿង ខណះដែលលោកចុះបង្រ្កាបល្បែងសុីសងហើយបានចាប់ យកទៅរក្សាទុកនៅសាលាសង្កាត់ ចោមចៅ១ ខណ្ឌ ពោធ៍សែនជ័យ រាជធានីភ្នំពេញ ដោយចោទពលរដ្ឋថា បានលេងល្បែងជល់មាន់ខុសច្បាប់ទៅវិញ ទាំងពួកគាត់ មិនបានដឹងផង ហើយជំរិតទារយកប្រាក់ពីគាត់ចំនួន500$ទៀត សូមបញ្ជាក់ថា ម្ចាស់ម៉ូតូដែលចៅសង្កាត់បានទៅនេះ គឺគាត់ ជាកម្មករធ្វើរោងចក្រ មិនពាក់ពន្ធ័រឿងល្បែងសុីសងនោះទេ ។
ជាមួយគ្នានោះផងដែរ ក្រុមការងារការសែតនគរវត្ត បានទាក់ទងទៅលោក កង វង ចៅសង្កាត់ចោមចៅទី១ បានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងខាងលើនេះ លោកសុំបដិសេធចំពោះការលើកឡើង ពីប្រជាពលរដ្ឋថា មានការទារលុយចំនួន៥០០ដុល្លារ ក្នុងការសម្រួលជាថ្នូរ ។
លោកបានបញ្ជាក់ថា ក្នុងការបង្ក្រាបសង្វៀនមាន់ខាងលើនេះ លោកបានចាប់យកម៉ូតូចំនួន២គ្រឿង និងមាន់៧ក្បាល ៕ សុខាសែនជ័យ