ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់បានអណ្ដែតទឹកមកទើរ ក្រោយសាលមហោស្របចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដើរហាត់ប្រាណ បានប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកមកទើរនៅក្រោយសាល មហោស្របចតុមុខ ក៏រាយការណ៍ជូនសម្ថតកិច្ចដើម្បីចុះត្រួតពិនិត្យ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ៣០១៩ នៅចំណុចក្រោយសាលមហោស្របចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា សពបុរសនេះ ពាក់អាវយឺត ដៃខ្លី ពណ៌ក្រហម ស្លៀកខោ ក្រណាត់ ពណ៌ខ្មៅជើងវែង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានដើរហាត់ប្រាណនៅក្រោយសាលមហោស្របជារៀងរាល់ថ្ងៃ ទើបតែព្រឹកនេះ គាត់បានឃើញសាកសពបុរសម្នាក់អណ្ដែតតាមទឹកមកទើរ នៅក្រោយសាលមហោស្របបង្កការភ្ងាក់ផ្អើលដល់អ្នកហាត់ប្រាណនាំគ្នាឈរមើល និងរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ចតុមុខឲ្យចុះមកពិនិត្យ ។ តែដោយការរង់ចាំយូរពេក សពបុរសត្រូវបានប៉ូលិសជើងទឹកដែលនៅក្បែរនោះ បានអូសយកសពទៅចងទុកនៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា ដើម្បីរង់ចាំមន្ត្រីជំនាញមកត្រួតពិនិត្យលើសពថា ស្លាប់ដោយសារលង់ទឹក ឬក៏មកពីមូលហេតុអ្វីផ្សេង ។

បន្ទាប់ពីការពិនិត្យរួចខាងមន្ត្រីជំនាញបានប្រាប់ថាសាកសពបុរសនេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ហើយប្រជាពលរដ្ឋខ្លះទៀតបាននិយាយប្រហែលជាបុរសនេះ មានរឿងក្នុងគ្រួសារដែលធ្វើឲ្យពិបាកចិត្តទើបលោតទឹកសម្លាប់ខ្លួនបែបនេះ ។

បច្ចុប្បន្នសាកសពបុរសត្រូវបានសម្ថតកិច្ចដឹកយកទៅតំម្កល់ទុកនៅវត្តទឹកថ្លារង់ចាំ បងប្អូនសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖