ខេត្តស្ទឹងត្រែង៖ រថយន្តបែនដឹកខ្សាច់ បង្កប់ឈើប្រណីតត្រូវសមត្ថកិច្ចឆ្មក់ បង្ក្រាបបាននៅចំណុចជិតផ្លូវបំបែក អក្សរតេ ព្រះវិហារ ទៅអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង១៣និង២៥នាទី នៅថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ប្រភពបានឲ្យដឹងថាៈ រថយន្តបែនដឹកខ្សាច់ តែការពិត បែរជាបង្កប់ឈើប្រណីតជិតស្មើទ្រុង រួចគេដាក់ខ្សាច់ពីលើ ដើម្បី បំភ័ន្តភ្នែកសមត្ថកិច្ច និងសាធារណជន កំឲ្យចាប់អារម្មណ៍ ខណៈកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពង្រាយកម្លាំង ចុះបង្ក្រាប និងទប់ស្កាត់តាមគោលដៅ នៅចំណុចសំខាន់ៗ ដែលក្រុមឈ្មួញ ធ្លាប់ធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់ថ្ងៃនិងយប់ ។
ប្រភពដដែលបានបន្តថាៈ ទោសជាយ៉ាងណាក៏នៅតែមានមេឈ្មួញ ឆក់ឱកាសបានឃុបឃិតជាមួយមន្ត្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ខិលខូចមួយចំនួន ទើបមានបទល្មើសដឹកជញ្ចូនឈើលួចលាក់ ធ្វើគ្រប់រូបភាព ក៏ព្រោះសមត្ថកិច្ចទាំងនោះគេបានបង្រៀន គ្រប់ល្បិចនូវរបៀបបង្រៀនដឹកឈើបង្កប់ ខ្សាច់ដាក់ឡានបែនពីលើ បិទបាំង បែបនេះដើម្បីបិទបាំងពីភ្នែកមហាជន ជាពិសេសខ្លាចអ្នកសារព៍ត៌មានដឹងនិងថតឆ្លុះបញ្ចាំង ផ្សប់ផ្សាយជូនដល់ថ្នាក់លើបែកឆ្នាំងបាយរបស់ពួកគេ ។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តបាននិយាយថាៈ រថយន្តបែនដឹកឈើបង្កប់ខ្សាច់ពីលើនេះ ត្រូវបានឃាត់ និងនាំមកកាន់ និងរក្សាទុក នៅរដ្ឋបាលព្រៃឈើខេត្ត ហើយត្រូវបាន លោកគឹម ហ៊ុងសាន្ត ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្ត ត្រួតពិនិត្យដោយផ្ទាល់ក្នុងការដាក់ឈើចុះពីក្នុងរថយន្តនោះ គឺជាឈើកកោះ មានប៉ុន្មានជាង១៦សន្លឹក មានមុខកាត់ ១២ហ៊ុន×ទទឹង៤០.៥០×២ម៉ែត្រ ហើយក៏មិនមែនដូចគេនិយាយថា ជាឈើគ្រញូងនោះទេ ហើយក៏មិនស្គាល់ឈ្មោះម្ចាស់ឈើនោះដែរ ។
គួររំលឹកថាចំពោះមេឈ្មួញរកស៊ីដឹកឈើល្មើសច្បាប់ នេះនៅតែមានបន្តដឹកលួចលាក់ បង្កប់គ្រប់រូបភាព ព្រោះមានសមត្ថកិច្ច និងមន្ត្រីជំនាញ មួយចំនួនខិលខូច នៅមិនទាន់អនុវត្តបាន នូវអភិក្រុមទាំងប្រាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជានៅឡើយនោះទេ ។ ព្រោះតែនៅមានពេលឆ្លៀតឱកាសរកប្រាក់ចំណូល ពីមេឈ្មួញ រកស៊ីខុសច្បាប់គ្រប់រូបភាព ទើបនាំឲ្យមានប្រព្រឹត្តនូវអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយគួរតែល្មមដល់ពេល ចាប់ផ្តើមស៊ើបអង្កេតជួយដុះក្អែលឲ្យពួកគាត់ផង ៕ មាស សុផាត