ខេត្តកំពង់ធំ៖ ជនសង្ស័យឡប់សតិម្នាក់ ប្រើអំពើហិង្សាដោយចេតនា ទៅលើបុរសចំណាស់ម្នាក់ បណ្ដាលឲ្យឈឺពេញខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យសតិមិនសូវគ្រប់ (មិនស្គាល់ឈ្មោះខ្លួនឯង និងអសយដ្ឋានខ្លួនឯង) មានភិនភាគសម្បុរ ខ្មៅស្រអែម សក់វែង ពាក់អាវខ្មៅដៃវែង ខោខូវប៊យរហែកជង្គង់ មាឌល្អិត បានប្រព្រឹត្តអំពើហិង្សាទៅលើ ជនរងគ្រោះឈ្មោះ តាំង ម៉េងហ៊ាង ភេទ ប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម រងរបួសត្រចៀកខាងឆ្វេង ប៉ោងក្រោមភ្នែកខាងឆ្វេង ជាំឆ្អឹងជំនីខាងឆ្វេង និងជាំក្បាលជង្គង់ខាងឆ្វេង ។
ក្រោយធ្វើសកម្មភាព សមត្ថកិច្ចបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសួរនាំ និងចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី