ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍សហការនគរបាលសេដ្ឋកិច្ចបង្រ្កាបមុខសញ្ញាកាណូតល្បឿនលឿន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋរាំងទិល សហការនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះបង្រ្កាបមុខសញ្ញាប្រព្រិត្តបទល្មើសនេសាទ ប្រើប្រាសប្រភេទកាណូតល្បឿនលឿន(៤ម៉ាសុីន) ក្នុងនោះដកហូតវត្ថុតាងកាណូតល្បឿនលឿនចំនួន ៦គ្រឿងជាបណ្ដោះអាសន្ន។

ប្រត្តិបត្តការបង្រ្កាបមុខសញ្ញាជនប្រព្រិត្តបទល្មើសនេសាទ កាណូតល្បឿនលឿនខាងលើ ធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិរាំងទិល និងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងសហការបានឃាត់ និងដកហូតជាបន្តបន្ទាប់នូវវត្ថុតាង (កាណូតល្បឿនលឿន)ប្រភេទបួនម៉ាសុីនចំនួន ៦គ្រឿង(ម្ចាស់រត់គេចខ្លួន)ហើយវត្ថុតាងកាណូតកម្លាំងសហការយកទៅរក្សាទុកជាបណ្ដោះអាសន្ន កម្លាំងសហការនៅបន្តបង្រ្កាបទៀតឲ្យភ្លៀងរលឹម៕ បឹុម ពិន


ចែករំលែក៖