ព័ត៌មានទាន់ហេតុការណ៍៖

បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបុកអ្នកជិះម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយអ្នកបើកបររថយន្តខ្វះការ ប្រុងប្រយ័ត្ន ធ្វេសប្រហែសប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បានទៅបុកអ្នកជិះម៉ូតូចំពីមុខពេញ ទំហឹងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុចំណែកអ្នកបើកបររថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅព្រលប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩វេលាម៉ោង៦ និង៣០ នាទីយប់ លើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៤_៤៥ ត្រង់ចំណុចព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូម៉ាក់HONDA DREAM ១២៥ សេរី២០១៦ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ឧ.មានជ័យ 1B-3846 បើកបរដោយឈ្មោះវិរៈ សុម៉ានី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល អ្នករួមដំណើរឈ្មោះ ឃឹម សុឃីន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់បៃលិន សង្កាត់បៃលិន ក្រុងបៃលិន ។

រថយន្តបង្កបង្គរឡើងដោយរថយន្តម៉ាក់TOYOTA LEXUS 300 ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2506អ្នកបើកបរដោយឈ្មោះ សាន តយ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឹងត្រយាប សង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ថាមុនពេលគ្រោះថ្នាក់ រថយន្តបង្កបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់ចំណុចកើតហេតុខាងលើ បានបើកប្រជែងរថយន្ត០១គ្រឿងទៀតដែលបើកនៅពីមុខ ។ ពេលកំពុងប្រជែងស្រាប់តែជនរងគ្រោះជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នាបើកបរប្រកាន់ស្តាំបានបើកបមកដល់ ក៍ត្រូវអ្នកបើកបររថយន្តបុកចំពីមុខពេញទំហឹងតែម្តងបណ្តាលឲ្យខ្ទាតម៉ូតូធ្លាក់ចូលទៅក្នុងព្រែកចំណែកខ្ទាតប៉ើងចេញពីផ្លូវជាតិស្លាប់ម្នាក់យ៉ាងអណោចធម័ របួសធ្ងន់ម្នាក់ នៅហ្នឹងកន្លែងកើតហេតុចំណែកអ្នកបើកបររថយន្តមានសភាពស្រវឹងស្រាត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពីបង្កគ្រោះថ្នាក់នគរបាលចរាចរស្រុកបានចុះទៅកន្លែងកើតហេតុហើយទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកយកសពជនរងគ្រោះទៅធ្វើបុណ្យ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖