ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ កម្មករ កម្មការិនីរោងចក្រ បៃ ហុង ផលិតអំពូលភ្លើង នៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀង ហ្គីហ្គារីសស៍ ប្រមាណ២៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនិងប្រញាប់ប្រញាលដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូក្រុងបាវិតខណះដែលមានធុំក្លិនផ្សែងក្នុងរោងចក្រ កំពុងបម្រើការបណ្ដាលឲ្យកម្មករវឹលមុខតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង៩ព្រឹក នៅរោងចក្រ បៃ ហុង ផលិតអំពូលភ្លើង នៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀង ហ្គីហ្គារីសស៍ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
បើតាមកម្មកាវិនីម្នាក់ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាង ខណៈដែលកម្មករកំពុងធ្វើការដូចសព្វមួយដង ស្រាប់តែមានធុំក្លិនផ្សែង បណ្តាលវិលមុខ ដកដង្ហើមថប់ៗ ក្អួតចង្អោរ ដួលបន្លបជាបន្តបន្ទាប់ ត្រូវបានមិត្តរួមការងារ និងពេទ្យប្រចាំការជួយសង្គ្រោះ និងដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីធ្វើការសង្គ្រោះ ។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កម្មករដែលសន្លប់នេះ ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជីភូ ក្រុងបាវិត ហើយការដែលសន្លប់បណ្តាលមកពីកម្មករខ្សោយដួលសន្លប់ដំបូងពីរនាក់ទេ ដោយឃើញសន្លប់ពីរនាក់អញ្ចឹង ស្រាប់តែដួលជាបន្តបន្ទាប់ ប៉ុន្តែរហូតដល់ម៉ោង១រសៀលនេះ អ្នកខ្លះបានធូរស្រាលចេញពីមន្ទីរពេទ្យហើយដែរ ៕ យឹម សុថាន