ព័ត៌មានទាន់ហេតុការណ៍៖

ថមថយកម្តៅ រឿងអតីតប្រពន្ធថៅកែផលិតកម្មបើកសារវាយប្រហារ សាឡាត់ ស្រីឡាង

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងស្នេហ៍ត្រីកោណ រវាងតារាសម្តែង សាឡាត់ ស្រីឡាង ភរិយាដើម និងថៅកែផលិតកម្ម បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ ទោះជាយ៉ាងណាកម្តៅរឿងរ៉ាវស្នេហាត្រីកោណនេះចាប់ផ្តើមបន្ថយកម្ពៅមកវិញជាបណ្តើរៗហើយ ។

ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះPanhchaka June ដែលគេស្គាល់ថា ជាគណនីយរបស់អតីតភរិយាផលិតកម្ម LD Picture ban បានបន្តបង្ហោះសារចោទប្រកាន់ថា តារាសម្ដែង សាឡាត់ស្រីឡាង មានស្នេហាលួចលាក់នឹងលោកលៀកលីដា ដែលជាអតីតប្តីរបស់ខ្លួន ។

ក្រោយបង្ហោះសារដោយបញ្ចេញឈ្មោះចំៗបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលក្រោយមកតារាសម្តែងសាឡាត់ ស្រីឡាងបានដាក់ពាក្យបណ្តឹង និងទារសងជំងឺចិត្តពីស្រ្តីរូបនេះ ចំនួន១០ម៉ឺនដុល្លារ ។

កញ្ញាសាឡាត់ស្រីឡាងបានសរសេរថា៖ “តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរធ្វើឲ្យខ្ញុំគិតយល់ថាការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេដោយសារតែអ្នកដែលចូលរួមវិភាគ និងកាត់ក្ដីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេតែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង ។ ខ្ញុំនឹងពិចារណាដកពាក្យបណ្ដឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត ។ នេះមិនមែនជាការព្រមានទេតែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី ។ ភ្លើងកំពុងតែឆាបឆេះសូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ ។

សូមឈប់បន្តរំខានជីវិតរស់នៅ និងជីវិតសិល្បរបស់ខ្ញុំតទៀតទៅ” ។ លើសពីនេះ កញ្ញាសាឡាត់ ស្រីឡាង ទាមទារឲ្យស្រ្តីដដែលខាងលើលុបរាល់ការផុសទាំងឡាយណាដែលបានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រីឡាងព្រមទាំងធ្វើការសុំទោសជាសាធារណៈផងដែរ ។

មិនស្ងប់ស្ងាត់ នឹងការគំរាមប្តឹងឡើងតុលាការ នោះទេថែមទាំងបន្ថែមកម្តៅឲ្យរឿងរ៉ាវនេះ កាន់តែពុះកញ្ជ្រោលជាមួយនឹងការទម្លាយរូបថត និងរឿងវ៉ាវមួយចំនួននៅពីក្រោយ ។

អតីតភរិយាក៏បានបញ្ចេញសារហួសចិត្តនឹងរឿងនេះ ដោយនាងលើកឡើងថាយកទាំងលុយឡាន ផ្ទះយកទាំងប្តីពី នាងហើយពេលនេះចង់ប្តឹងទារនាង១០ម៉ឺនដុល្លារអាមេរិកទៀត ឬចង់ឲ្យរឿងសាហាយស្មន់ ត្រូវបានគេចងចាំមិនភ្លេចច? អតីតភរិយាថែមទាំងបញ្ជាក់ទៀតថានាងសុខចិត្តធ្វើការផ្សាយបន្តផ្ទាល់នូវរូបភាពធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនប្រសិនបើនាងត្រូវបានគេកាត់ក្តីឲ្យចាញ់ សាឡាត់ ស្រីឡាង លើបណ្តឹងមួយនេះ ។

ងាកទៅចាប់អារម្មណ៍លោកលោក លៀក លីដា វិញ មិនបានបញ្ចេញសារប្រតិកម្មខ្លាំងទៅកាន់អតីតរិយានោះទេ ។

លោកគ្រាន់តែបញ្ចេញសារ ជាមួយនឹងរូបថតកូនស្រីមួយសន្លឹកថា“ក្រោមក្រសែភ្នែកមហាជនដែលមើលមកឪពុកម្នាក់កំពុងតែដឹកដៃកូនស្រីដើទិញសម្លៀកបំពាក់សាលាដើម្បីអោយនាងសប្បាយចិត្តដែលក្រសែភ្នែកពួកគាត់ហាក់បានវិនិច្ឆ័យថាឪពុកម្នាក់នោះជាមនុស្សអាក្រក់ទាំងពួកគាត់មិនដឹងរឿងច្បាស់រឺក៏ប្រើពេលដើម្បីត្រិះរិះពិចារណាអោយបានត្រឹមត្រូវមានអ្នកខ្លះនិយាយដាក់នាងថាកុំអោយខូចដូចឪ ។

លោកបន្តថាទោះបីក្នុងពេលនេះនាងនៅតូចមិនទាន់យល់ពីបញ្ហាបច្ចុប្បន្ននេះក្តី តែក្នុងនាមលោកជាឪពុកម្នាក់ ហាក់មានការឈឺចាប់ ព្រោះតែដឹកដៃកូនស្រីក្នុងបរិយាកាសមិនល្អនាពេលនេះ ។ ថ្វីដ្បិតចំណងជាគូបានបែកបាក់ហើយក្លាយជាអតីតតែឋានៈ និងសិទ្ធិជាឪពុកម្តាយកូនយើងមានជានិរន្តន៍ដូច្នេះយើងនៅមានកាតព្វកិច្ចរួមគឺផ្តល់អនាគតដ៏ល្អដល់កូន ។ តែយ៉ាងណាក៏អរគុណដល់ម្តាយកូនដែលព្រមបញ្ចប់រឿងនេះ ដើម្បីកូន”៕ ប្រាថ្នា


ចែករំលែក៖