ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ង់ត៍ដាច់ហ្វ្រាំងបុករះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខូចខាតខារថយន្ត៥គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា មានករណីគ្រោហថ្នាក់ចរាចរណ៍មួយកើតឡើងវេលាម៉ោង ១០និង១៣នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤១-១៤២ ត្រង់ចំណុចថ្នល់បំបែកស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កដោយរថយន្តដឹកសុីម៉ង់ត៌ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1369 ធ្វើដំណើរទិសដៅចេញពីកំពង់ផែស្រុកស្រែអំបិលទៅភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុរថយន្តចុះពីចំណុចថ្នល់បំបែកផ្លូវជាតិលេខ៤៨ ឆ្លងចូលផ្លូវជាតិលេខ ៤ ដាច់ហ្វ្រាំងក៏បានបុករថយន្ត04គ្រឿងផ្សេងទៀតដែលចតនៅចិញ្ចើមផ្លូវក្រួសក្រហម បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ និងខូចខាតរថយន្តចំនួន៥គ្រឿង ។

ក្នុងនោះ ១-រថយន្តធំដឹកសុីម៉ង់ត៍ អ្នកបើកបរ ឈ្មោះ សាទ ម៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ ភ្នំដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ។ ២- រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-2821 ចតនៅលើចិញ្ចើមផ្លូវគ្រួសក្រហម អ្នកបើកបរឈ្មោះ សុទ រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្លាប់ក្នុងរថយន្ត ។ ៣- រថយន្តម៉ាកហ៊ីយ៉ាន់ដាយជាងមួយតោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2W-0660 ចតនៅលើចិញ្ចើមផ្លូវគ្រួសក្រហម ។ ៤- រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជាងមួយតោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-1267 ចតនៅចិញ្ចើមផ្លូវគ្រួសក្រហម និង៥- រថយន្តធុនតូច ម៉ាក ALTO. SUZUKI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-0885 ចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ។ ក្រោយកើតហេតុអ្នករបួសសមត្ថកិច្ចបញ្ជូនតាមរថយន្តសង្រ្គោះយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

ចំណែករថយន្តទាំង៥គ្រឿង ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ដើម្បីបន្តនិតិវិធី ។ រីឯសាកសពរៀបចំបញ្ជូនឲ្យទៅក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖