ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះអាចហោះហើរត្រង់ពីវៀតណាមទៅកាន់អាមេរិក

ចែករំលែក៖

ក្រោយរយៈពេលជាច្រើនឆ្នាំចាប​់​តាំង​ពីអាមេរិក និងវៀតណាមបាន​បង្កើត​ទំនាក់​ទំនងការទូតមក មិនមានជើង​ហោះ​ហើរ​ណា​មួយពីវៀតណាម ទៅកាន់​អាមេ​រិក​នោះឡើយ ដោយសារតែ ក្រុមហ៊ុនអាកាស ចរណ៍វៀតណាម មិនមាន គុណភាពខ្ពស់ ដែលអាចហោះហើរផ្ទាល់ទៅកាន់អាមេរិកនោះឡើយ។

ប៉ុន្តែក្រោយជាច្រើនឆ្នាំ ដែលវិស័យអាកាសចរណ៍វៀតណាមរីកចម្រើនខ្ពស់ បន្ទាប់ពីមានតម្រូវការធ្វើដំណើរក្នុងស្រុកនិងក្រៅប្រទេសច្រើន ជួយឲ្យវិស័យអាកាស ចរណ៍វៀតណាមរីកចម្រើនយ៉ាងខ្លាំង។

នៅពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម នឹងអាចហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងមានកិច្ចព្រមព្រៀង ហោះហើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ក្រោយរដ្ឋបាលអាកាស ចរណ៍សហព័ន្ធសហរដ្ឋអាមេរិកបានប្រកាសថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានអនុលោម តាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។

ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ខ្លួន បានផ្ដល់ជូនវៀតណាមនូវអត្រា “ថ្នាក់ ទី១” រយៈពេល២សប្ដាហ៍ក្រោយទីភ្នាក់ ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការសម្រេចចិត្តមួយត្រូវបានគេរំពឹងទុកថា នឹង កើត មានឡើង។

លោក ង្វៀន ង៉ុកដុង អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រថា វាគឺការទទួលស្គាល់មួយដោយក្រុមអាជ្ញាធរអាកាសចរណ៍ ដែលទាមទារឲ្យមានស្តង់ដារខ្ពស់នៃសុវត្ថិភាព និងសន្តិសុខ។

បច្ចុប្បន្នគ្មានការហោះហើរអត់ឈប់នោះទេរវាងវៀតណាម នឹងសហរដ្ឋ អាមេរិក ថ្វីដ្បិតតែប្រទេសនេះជាទីផ្សារ ដ៏ធំ សម្រាប់ផ្ដល់ជូនខាងវិស័យទេសចរណ៍យ៉ាងណាក្តី។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines JSC, Bamboo Airways និង VietJet Aviation JSC សុទ្ធតែមាន បំណងចង់ហោះហើរត្រង់ទៅកាន់សហ រដ្ឋអាមេរិកដូចៗគ្នា៕ ម៉េវ សាធី


ចែករំលែក៖