ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខជាអាទិភាពរបស់វៀតណាម សម្រាប់ជំនួបកំពូលអាមេរិក កូរ៉េខាងជើង​

ចែករំលែក៖

សន្តិសុខជាអាទិភាព របស់វៀតណាម សម្រាប់ការពារមន្ត្រី អ្នកនយោបាយ ក៏ដូចជាអ្នកសារព័ត៌មានរាប់ពាន់នាក់ មកពីគ្រប់ទិសទីជុំវិញពិភពលោក ទៅកាន់ប្រទេសវៀតណាម ក្នុងអំឡុងពីពេលនោះដល់បំណាច់ខែកុម្ភៈ ។ នេះជាពេលវេលាដែលវៀតណាម បង្ហាញឲ្យពិភពលោកបានឃើញនៅ ភាពជោគជ័យរបស់ខ្លួន​ ទាំងសកម្មភាពរៀបចំនិង សន្តិសុខការពារយ៉ាងរឹងមាំ ជាទំនុកចិត្តដល់ប្រទេស ជាច្រើនទៀតជុំវិញពិភពលោក ។

កន្លងមក សន្តិសុខវៀតាណាម អាចនិយាយបានថា​ល្អបំផុតនៅក្នុងតំបន់ ដោយមិនមានសកម្មភាព វាយប្រហារ ឬអំពើហឹង្សាកើតឡើងនោះឡើយ ។ ទាំងនោះហើយទើបវៀតណាម​ ត្រូវបានអាមេរិកជ្រើសរើស ធ្វើជាទីតាំងសម្រាប់ជំនួបកំពូលមួយនេះ ។

ដើម្បីធានាដល់សន្តិសុខ កាន់តែប្រើសរជាងនេះ នៅពេលដែលមានក្រុមអ្នកសារព័ត៌មាន​រាប់ពាន់នាក់មកពីជុំវិញពិភពលោក ដើម្បីយកព័ត៌មានស្តីពី​ជំនួបកំពូលនោះ និងការពារដល់ គណប្រតិភូប្រទេសទាំងពីរ ​ វៀតណាម​បានសម្រេច បង្កើត ក្រុមខន្តិសុខជាង ១០០ក្រុម ដើម្បីទប់ស្កាត់ ហេតុការអសន្តិសុខកើតឡើងជាយថាហេតុក្នុងអំឡុងពេលនេះ ។

បច្ចុប្បន្នមានមន្ត្រីជាន់ខ្ពស់ ប្រទេសទាំងពីរ បានមកដល់ទីក្រុងហាណូយប្រទេសវៀតណាមហើយដើម្បីត្រួតពិនិត្យ ត្រៀមលក្ខណសម្រាប់ជំនួបកំពូល នោះ ។

មន្ត្រីសន្តិសុខបានដឹងថា ពួកគេនឹងបញ្ជូនក្រុមល្បាតចំនួន ៩៦ក្រុមដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម ក្នុងរយៈពេល ១០ថ្ងៃមុនកិច្ចប្រជុំកំពូលនេះ។ ចំណែកទីតាំងសំខាន់ៗ នៅក្នុងទីក្រុង ក៏ត្រូវដាក់ប៉ូលីសឈ្លប ផងដែរ។សន្តិសុខសម្រាប់កិច្ចប្រជុំកំពូល នេះត្រូវបានរំពឹងថា នឹងមានការរឹតបន្តឹង ខណៈដែលហានិភ័យនៃភេរវកម្មត្រូវ បានគេសន្មតថា មានកម្រិតទាបនៅក្នុងប្រទេសវៀតណាម៕


ចែករំលែក៖