ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ បើកមកពីខាងក្រោយ ជ្រុលចង្កូតកៀរធ្លាក់ផ្លូវទាំងពីរ​គ្រឿង​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ឲ្យដឹងថា៖ នៅ​វេលា​ម៉ោង ៨:៣០នាទី​ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​ តាម​ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ១៧៦-១៧៧ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ មាន​គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតកើតឡើង។

ប្រភព​បន្តថា ហេតុការណ៍កើតឡើង រវាង រថយន្ត ១គ្រឿងម៉ាក PRUIS ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុង សំ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានទិសដៅពីក្រុងព្រះសីហនុ ទៅ​ស្រុកកំពង់​សិលា​ លុះដល់ចំណុចខាងលើ​ បានបត់ឆ្វេង​ ឆ្លងកាត់ផ្លូវ​ បន្ទាប់មកក៏មានរថយន្តធុនធំ មកពីខាងក្រោយជ្រុលចង្កូតកៀរធ្លាក់ផ្លូវទាំងពីរ​ រថយន្តធំម៉ាក HYUNDAI ពណ៌ស គ្មានស្លាក លេខ អ្នកបើកបរឈ្មោះ ជា រ៉ាវី ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ​ ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ ។

គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ប៉ុន្តែ​រថយន្ត ២គ្រឿង ខូចខាត​​។

សមត្ថកិច្ច​បាន​ចាត់​ចែង​ យកមក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បី​ដោះស្រាយ​បន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖