តំបន់ភាគខាងកើតអាមេរិក ក្នុងនោះ មានទីក្រុងញូវយ៉ក Philadelphia និងទីក្រុងវ៉ាស៊ីនតោន គ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ ធ្វើឲ្យជើងហោះហើរជាច្រើន ត្រូវបានលុបចោល ។
តាមសារព័ត៌មានអាមេរិកបានផ្សាយថា មកទល់ពេលនេះ មានជើងហោះហើរជាង១០០០ជើង នៅអាកាសយានដ្ឋានជាច្រើន ក្នុងទឹកដីអាមេរិក ត្រូវបានផ្អាកកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាបពីព្យុះព្រិលវាយប្រហារ ។
នៅពេលនេះដែរ តំបន់អឺរ៉ុប ក៏រងការវាយប្រហារដោយព្យុះព្រិលផងដែរ ដោយកន្លងមក ថ្មីៗ នៅប្រទេសស៊ី្វសមានព្រិលធ្លាក់ខ្លាំង ធ្វើឲ្យបាក់ព្រិលពីលើភ្នំ បណ្តាលឲ្យអ្នកជិះស្គី ជាង ១០នាក់ត្រូវព្រិល សង្កត់ពីលើ។
ចំណែកនៅអាមេរិក នាពេលនេះ គ្របដណ្តប់ដោយព្យុះព្រិលនៅតំបន់ភាគខាងកើត ធ្វើឲ្យ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ FlightAware មានជើងហោះហើរជាង ៧០០ជើង ត្រូវបានលុបចោល។ ក្នុងពេលជាមួយគ្នានោះ ជើងហោះហើរនៅក្នុងអាកាសយានដ្ឋានជាច្រើនទៀត មានទីក្រុងញូវយ៉ក បានលុបជើងហោះហើរ ជាង៣០០ជើង ។
តាមសេចក្តីប្រកាសរបស់ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក NWS បានប្រកាសឲ្យដឹងថា ដោយសារតែទទួលរងឥទ្ធិពលពីព្យុះ ព្រិល តំបន់ជាច្រើន នៅទីក្រុងវ៉ាស៊ីនតោន មានព្រិលធ្លាក់កម្រាស់ដល់ទៅ១៥សង្ទីម៉ែត្រ បង្កឲ្យចរាចរណ៍នានាត្រូវកកស្ទះ ។
ចំណែកអភិបាលក្រុង New Jersey លោក Phin Murphy បានប្រកាសអាសន្ន នៅវេលាម៉ោង៥ ថ្ងៃទី២០ ខែកុម្ភៈ ដោយលោកបានអំពាវនាវដល់ពលរដ្ឋ មិនត្រូវធ្វើដំណើរចេញទៅខាងក្រៅ នោះឡើយ បើមិនចាំបាច់ ។
ជាមួយគ្នា ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បាន បញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ខ្លាំង អូសបន្លាយដល់ថ្ងៃទី២២ ខែកុម្ភៈ អាចបង្កឲ្យមានគ្រោះទឹកជំនន់ ជាទ្រង់ទ្រាយធំ ក្នុងតំបន់ Deep South ៕