ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នង និងសម្ភារមួយចំនួន ត្រូវភ្លើងចង្រ្កានឆាប់ឆេះ ក្លាយជាផេះនៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តោល ឃុំ ព្រះដំរី ស្រុកស្ទោង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ចក់ ចិន ភេទប្រុស អាយុ ៥៩ឆ្នាំ ផ្ទះទំហំ ៣,៥០មx៩ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្រ្កាន។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកំណត់ហេតុ និងរាយការណ៍ តែមកដល់ពេលនេះ មិនទាន់សន្និដ្ឋានថា អស់ទឹកប្រាក់ប៉ុន្មាននោះទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖