ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់ ត្រូវអគ្គិសនីឆក់ស្លាប់ កាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្មេងរងគ្រោះឈ្មោះ ទិន វិច្ឆិកា ភេទស្រី អាយុ៧ឆ្នាំ រស់នៅ ភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មូលហេតុ: ជាងធ្វើផ្ទះតខ្សែភ្លើងទុកចោល ក្មេងរងគ្រោះចាប់កាន់លេងចំត្រង់រន្ធព្រីភ្លើង បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពិនិត្យសាកសពរួចបានប្រគល់សាកសព ជូន ឪពុកម្ដាយ និងសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖