ព័ត៌មានទាន់ហេតុការណ៍៖

លោកអ៊ិត សុធា ព្រះរាជអាជ្ញារ ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន បុរសចំណាស់ម្នាក់ បោះដុំថ្ម មិនប្រយ័ត្ន ចំក្បាលក្មេងបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ បោះដុំថ្មចំក្បាលក្មេង បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ ទឹកស្ទឹងជីនិត មុខផ្ទះលោក ញ៉ឹក វង់ ស្ថិតនៅក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សាយ បញ្ញា ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ជនសង្ស័យ ឈ្មោះ ញឹក វង់ ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខេត្ត និងស្រុកបានទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពស្ថិតនៅភូមិ-ឃុំខាងលើ រួចហើយបានឃាត់ខ្លួនជនសង្ស័យតាមបញ្ជាលោកព្រះរាជ​អាជ្ញាឈ្មោះ អិុត សុធា បានបញ្ជាតាមទូរស័ព្ទនៅម៉ោង៧និង៤៥នាទី ឲ្យឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖