ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនឃាតក កូនប្រសារ កាប់ឪពុកក្មេកស្លាប់ នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ទេព ពុំសែន អធិការស្រុកពួក បានប្រាប់ ឲ្យដឹង ថា កាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ អធិការនគរបាលស្រុកពួក សហការជាមួយនគរបាលស្រុកអង្គរជុំ ចាប់ឃាតក កាប់ឪពុកក្មេកស្លាប់បានហើយ ។

ជនសង្ស័យឈ្មោះ សាន ចិក ភេទប្រុស អាយុ៥៦ឆ្នាំ ស្រុកកំណើតនៅភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក។

សូមបញ្ជាក់៖ កាលពីវេលាម៉ោង ៧ និង០៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីឃាតកម្ម កើតឡើងនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យឈ្មោះ សាន ចិក (ត្រូវជាកូនប្រសារជនរងគ្រោះ) បានយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទប្រុស អាយុ ៨៥ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយជនសង្ស័យ ក៏គេចខ្លួនបាត់។

មូលហេតុ៖ ជនសង្ស័យបានឈ្លោះគ្នា ជាមួយប្រពន្ធ ហើយជនរងគ្រោះជាឪពុកក្មេក បានទៅបំបែកជម្លោះនោះ ទើបធ្វើឲ្យជនសង្ស័យខឹង បានយកកាំបិតកាប់មកលើជនរគ្រោះទាំងកំរោលតែម្តង ៕ ប៊ុនរិទ្ធី


ចែករំលែក៖