ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ឈាមអ្នកសិល្បៈ តារាសម្តែងវ័យក្មេង ទទួលបានការសរសើរខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីវ័យក្មេងពន្លកក្រោយមួយចំនួន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បន្ទាប់ពីពួកគេបានបង្ហាញស្នាដៃសម្តែងដ៏គួរឲ្យទាក់ទាញ ។

១. តារាសម្តែង អាង សុជាតា ហៅ ឈូឈូ

ជាកូនស្រីបង្កើតរបស់តារាសម្តែង សឿន ផានផាភួង អាង សុជាតា ហៅ ឈូឈូ មានវ័យ១៤ឆ្នាំហើយ ។ នាងទទួលបានការងារសិល្បៈថ្មីៗជាបន្តបន្ទាប់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ ក្រៅពីមានសម្រស់ស្រស់ស្អាត តារាវ័យក្មេងរូបនេះក៏មានទេពកោសល្យខ្ពស់ក្នុងការសម្តែងមិនចាញ់សិល្បករជើងចាស់ប៉ុន្មានទេ ។ នាងទទួលបានទាំងការងារសម្តែងក្នុងឈុតផ្សព្វផ្សាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ។

២. តារាសម្តែង ដាវណ្ណ ជេន្នី

គេដឹងថាជេន្នី បានប្រឡូកសិល្បៈចាប់តាំងពីនាងនៅវ័យក្មេងខ្ចីមកម្ល៉េះ ។ តារាសម្តែងស្រីវ័យ១៧ឆ្នាំរូបនេះ គឺជាកូនស្រីបង្កើតរបស់អ្នកស្រីច័ន្ទ សោភ័ណ្ឌហៅRed Rose ដែលគេស្គាល់ដែរថាជាតារាសម្តែងជើងចាស់ឆ្នើម ហើយ នាងមានប្អូនប្រុសបង្កើតម្នាក់ទៀតដែលជាអ្នកសិល្បៈដែរគឺ ដាវណ្ណ រីគី ។ នាងធ្លាប់ទទួលបានការគាំទ្រច្រើនជាមួយនឹងស្នាដៃសម្តែងដ៏ប៉ិនប្រសប់ជាច្រើនបន្តបន្ទាប់ ។ ឆ្នាំនេះនាងមិនទទួលការងារសម្តែងដែលប្រើប្រាស់ពេលវេលាច្រើននោះទេំ ខណៈដែលជាឆ្នាំដែលនាងត្រូវប្រឡងបាក់ឌុប ។

៣.តារាសម្តែង គង់ ដារ៉ានី ហៅទីទី

ពិតជាភ្ញាក់ផ្អើលនឹងសម្រស់ស្រស់សោភារបស់កូនស្រីតារាកំប្លែង ស្រីលាភ ដែលមានទើបវ័យ១៤ឆ្នាំនោះ ។ មិនមានការងារសម្តែងច្រើនមែន ប៉ុន្តែគង់ តារានី កំពុងធ្វើឲ្យផលិតករជាច្រើនចាប់អារម្មណ៍ ហើយថ្មីៗនេះនាងក៏បានបង្ហាញមុខក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ដែរគឺរឿង កូនពស់កេងកង ។ នាងធ្លាប់បញ្ជាក់ថា នឹងប្រឡូកសិល្បៈបានពេញទំហឹងក្រោយពីនាងបញ្ចប់ការសិក្សាថ្នាក់ចំណេះទូទៅ ខណៈពេលនេះនាងតូចទើបរៀនថ្នាក់ទី៨នៃសាលាប៊ែលធីអន្តរជាតិនោះ ។

៤.តារាសម្តែង ជី ឈិងលីន ហៅ មិនា

ផ្តើមការចាប់អារម្មណ៍ខ្លាំងក្នុងតួអង្គកាច់ឆ្នាសឆ្នើមក្នុងរឿង ផ្កាថ្ម តារាសម្តែង ជី ឈិងលីន ហក់ចាប់បានការងារសិល្បៈថ្មីៗជាបន្តបន្ទាប់ឥតដាច់ ។ នាងមានវ័យ១៣ឆ្នាំ គឺជាចៅស្រីបង្កើតរបស់តារាកំប្លែងជួង ជី ហៅនាយកុយ ។ តារាស្រីវ័យក្មេងរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីនាងអាចសម្តែងបានគ្រប់ទម្រង់ទាំងកម្សត់ និងកាចឆ្នាសឆ្នើម ។ នាងទទួលបានការសម្តែងក្នុងភាពយន្តភាគថ្មីល្បីៗជាច្រើន ដូចជា រឿង រវាងយើង និងរឿង “ភរិយាឥតខាន់ស្លា ជាដើម ។


ចែករំលែក៖