ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀតដួលអូសជាច្រើន ម៉ែត្រ បណ្តាលឲ្យស្ត្រីរងរបួសជើងម្ខាង ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត៩ យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា អាយខុន ពណ៌ខ្មៅ លាយត្រួយចៀក ពាក់ស្លាកលេខ ភ្នំពេញ 1V-5992 ធ្វើដំណើរតាម បណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុបានជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A-1327 បើកដោយបុរស ម្នាក់ដឹកប្រពន្ធពីក្រោយ ពេញទំហឹងដួលអូសជាច្រើន ម៉ែត្រ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួស ជើងខាងឆ្វេងស ។

បន្ទាប់មកភាគីបង្កប្រកែកថា ខ្លួនជាត្រូវដោយចោទថា ភាគី រងគ្រោះជាអ្នកខុសទៅវិញដោយ មិនចរចា និងសម្របសម្រួលជាមួយ ភាគីរងគ្រោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគីបង្ក ដឹងថា ខ្លួនខុសទើបចេញសំណងទៅឲ្យ ភាគីរងគ្រោះចំនួន២៥ដុល្លារ ដើម្បីឞញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖