ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកបើកម៉ូតូចោទគ្នាទៅវិញទៅមក ថាចង់ឆក់ខ្សែក កើតជាជម្លោះពាក្យសម្តី

ចែករំលែក៖

ភ្នំពេញ៖ អ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកបើកម៉ូតូចោទគ្នាទៅវិញទៅមកថា ចង់ឆក់ខ្សែក កើតជាជម្លោះពាក្យសម្តីចង្អុល មុខគ្នាបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវកាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កន្លែងលក់ម្ជូរ២៤ម៉ោង ខាងលិចស្តុប ដេអិន សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីបុរសម្នាក់ក្នុងចំណោម គ្រួសារប្រុស ស្រីបួននាក់បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រសាររបស់គាត់បានចេញ ពីរោងបុណ្យមួយកន្លែងនៅម្តុំផ្សារដេប៉ូ ហើយបានហៅម៉ូតូសណ្តោង រ៉ឺម៉កជិះត្រឡប់ទៅផ្ទះនៅផ្សារ ពោធិចិនតុង តាមផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើក ម៉ូតូម៉ាកហុងដា FTR ពណ៌ខ្មៅលាយស មួយគ្រឿងគ្មានស្លាកលេខ បើក បញ្ច្រាសទិសដៅគ្នាពីលិទៅកើត បានបត់ឆ្វេងដៃបំណងទៅផ្កូវ ២១៥ ស្រាប់តែវាក់អើជាមួយខាងម៉ូតូ សណ្តោងរ៉ឺម៉ក ចៃដន្យរូបគាត់បានលូកដៃចេញក្រៅមកស្រាប់តែភាគីម៉ូតូ ចោទថា រូបគាត់ចង្គុយមុខចង់ឆក់ ខ្សែកគេ រួចជិះដេញតាមសណ្តោង រ៉ឺម៉កឲ្យឈប់រួចលោតមកវាអ្នក ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយដៃរួច ភាគីខាងជិះសណ្តោងរ៉ឺម៉កចោទ វិញថាបំរុងឆក់ខ្សែ ក៏កើតជម្លោះពាក្យសម្តីប្រកែក តឹងសសៃកដាក់គ្នា ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ ។

បន្ទាប់ពីកើតហេតុបានឲ្យភាគី ទាំងសងខាងនិយាយសម្រប សម្រួលគ្នាចប់បាននាំជិះម៉ូតូចេញពីកន្លែងកើតហេតុរៀងៗខ្លួន ៕ ជ្រោយពេជ្រ


ចែករំលែក៖