ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង៣០០គ្រួសារ នៅស្រុកកំពង់អុស ទទួលបានទឹកធ្វើស្រែប្រាំង និងផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែដើម្បីងាយស្រួលដឹកកសិផលទៅលក់ នៅទីផ្សារ

ចែករំលែក៖

ខេត្តកណ្តាល ៖ អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍បាន រៀបចំប្រព័ន្ធបង្ហូរទឹកចែកជូនប្រជាពលរដ្ឋតាមសំណូមពរ សម្រាប់ស្រោចស្របដំណាំស្រូវប្រាំងដំណាក់កាលទី ២ ឡើងវិញនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដែលជាប្រពៃណីក្រុមហ៊ុនបានអនុវត្ត នយោបាយរបៀបនេះជារៀងរាល់ឆ្នាំ នឹងធ្វើការជួសជុលផ្លូវ ក្រាលគ្រួសក្រហមជូនពលរដ្ឋជាច្រើនខ្សែបន្ថែមទៀត ដើម្បីឲ្យបងប្អូន ងាយស្រួល ដឹកកសិផល ដែល បងប្អូនដាំបានយក មកលក់នៅទីផ្សារងាយស្រួលធ្វើដំណើរ ។

លោក លី សាម៉េត អគ្គនាយក ក្រុមហ៊ុនអេង ឌីប៉ូអភិវ ឌ្ឍន៍ បានបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោកនិងសហការី បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣០០ គ្រួសារនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃព្រហស្បតិ២រោច ខែមាឃ ឆ្នាំចសំរឹទ្ធិ សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០១៩ ។

លោក លី សាម៉េត បានបញ្ជាក់ថា៖ ដោយសារ ប្រទេសកម្ពុជា មានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យអ្នកវិនិយោគមានការជឿជាក់ក្នុងការបណ្តាក់ទុនរកស៊ីលេីគ្រប់វិស័យ ។

ដូច្នេះហើយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មអេងឌីប៉ូអភិវឌ្ឍន៍ មានសមត្ថភាពរក្សាទឹកទុកធ្វើស្រែប្រាំងបានជាច្រើនពាន់ហិកតានៅទូទាំងគម្រោង និងចែកចាយឱ្យប្រជាពលរដ្ឋនៅជុំវិញគម្រោងបានប្រេីប្រាស់ជាច្រើនហិកតាថែមទៀត។

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនលោក វិនិយោគ ទៅលើកសិកម្មស្រូវដ៏ធំជាងគេ បើទោះបីបានផ្អាកដំណើការ មួយរយៈដោយសារមានបញ្ហាដែលត្រូវដោះស្រាយ តែក្រុមហ៊ុនលោកបានស្តុបទឹកទុកជាច្រើនអាង ដែលក្រុមហ៊ុនបានកសាងទុកផ្គត់ផ្គង់ដើម្បីប្រើប្រាស់ក្នុងក្រុមហ៊ុន និងអាចជួយស្រោចស្រពស្រែប្រាំងប្រជាពលរដ្ឋនៅឃុំកំពង់អុស បានរាប់រយហិកតា ក្នុងរដូវប្រាំងដែលកំពុងតែប្រឈមការខ្វះទឹក ស្របតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអំពាវនាវ ឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចទាំង២៥ខេត្តក្រុងត្រៀមទឹក សម្រាប់ជួយប្រជាពលរដ្ឋនូវរដូវប្រាំងនេះ ។

លោកបញ្ជាក់ថា ៖ក្រុមហ៊ុនបានត្រៀមជាស្រេចក្នុងការជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋដែលនឹងប្រឈមនេះ ក្រុមហ៊ុននឹងបើកទឹកឱ្យប្រជាពលរដ្ឋបានប្រេីប្រាស់គ្រប់ពេលដែលពួកគាត់ត្រូវការ ជារៀងរាល់ឆ្នាំ ។

លោកអ៊ុំ ឈុំ សារ៉ន ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹក បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង៣០០គ្រួសារកំពុងខ្វះខាតទឹកធ្វើស្រែប្រាំង ដោយហេតុនេះទើបលោកសម្រេចឡើងមកសុំលោក លីសាម៉េត ដែលជាអគ្គនាយក ក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍នាពេលនេះ ដើម្បីបានទឹកធ្វើស្រែប្រាំងបន្ដ ហេីយលោកក៏ បាបានឯកភាពជួយតាមសំណេីរ ។ ប្រជាលរដ្ឋក៏ បានសម្តែងការសប្បាយរីករាយ ចំពោះក្រុមហ៊ុន ដែល មានទឹកត្រៀមជួយប្រជាពលរដ្ឋ ពួកគាត់ដែលកំពុងជួបបញ្ហាខ្វះទឹកដាក់ស្រែជាច្រើនហិកតា នៅជុំវិញគម្រោងក្រុមហ៊ុន ហេីយពួកគាត់លេងបារម្ភទៀតហើយ ។

ជាមួយគ្នានេះផងដែរ លោក លី សាម៉េត បានចុះពិនិត្យ ផ្លូវ ស្ពាន(ស្ពានសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រែកដងគោម និងស្ពានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ ប្រឡាយទឹក និងអាងស្តុកទឹក ដើម្បីមានវិធានការ ចាប់ផ្ដើមដាក់គ្រឿងចក្រចុះជួសជុលផ្លូវ ក្រាលគ្រួសក្រហមជាបន្ទាន់ ដែលផ្លូវទាំងនោះកន្លងមករងការខូចខាត ដោយសារទឹកជំនន់ ក្នុងរដូវវស្សា ធ្វើឲ្យខួចខាត ស្ទើទាំងស្រុង ៕ សំរិត


ចែករំលែក៖